នៅថ្ងៃព្រហស្បតិ៍ ៨កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ នឹងថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ២០១៨ ឯកឧត្តម ជួប ប៉ារីស៍ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព លោកស្រី
ឃ្លោក វិចិត្ររដ្ឋា និងលោក ឆាយ ខុម នៃនាយកដ្ឋានប្រែប្រួលអាកាសធាតុ លេខាធិការដ្ឋានJCMបានចូលរួមក្នុងពិធីសម្ពោធជាផ្លូវការនូវស្លាកសញ្ញាក្រសួងបរិស្ថានកម្ពុជា និងក្រសួងបរិស្ថានជប៉ុននៃគម្រោង JCM នៅកម្ពុជា នៅទីក្រុងសៀមរាប។ គណៈអធិបតីនៅក្នុងពិធីនេះរួមមាន ឯកឧត្តម ជួប ប៉ារីស៍ ឯកឧត្តម ពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាប ឯកឧត្តម ហុក ប៉េងសែ អគ្គនាយករងអជ្ញាធរអប្សរា ឯកឧត្តម ជា សុផាត សមាជិកក្រុមប្រឹក្សាខេត្ត លោក  Kennichi Bessho សហប្រធានគណៈកម្មការ JCM និងជាអនុប្រធានស្ថានទូតជប៉ុនប្រចាំកម្ពុជា លោក Masayuki  Imanaka ប្រធានក្រុមហ៊ុន មីណឺបៀរ និងសមាជិកចូលរួមប្រមាណ៤០នាក់។ បន្ទាប់ពីការថ្លែងសុន្ទរកថាស្វាគមន៍របស់អភិបាលរងខេត្ត និងលោក Bessho រួចមក ឯកឧត្តម ជួប ប៉ារីស៍ បានថ្លែងសុន្ទរកថាបើកអង្គពិធី ដោយឯកឧត្តមបានលើកឡើីងពីកិច្ចសហប្រត្តិបត្តការរវាងកម្ពុជា និងជប៉ុន ជាពិសេសក្រសួងបរិស្ថានកម្ពជា និងជប៉ុន ក្នុងការអនុវត្ត JCM នៅកម្ពុជា សំដៅចូលរួមអភិវឌ្ឍការបញ្ចេញកាបូនតិច ឆ្ពោះទៅការអភិវឌ្ឍដោយចីរភាព។ សមាជិកអង្គពិធីក៏បានចូលរួមមើលវីដេអូស្ដីពីការអភិវឌ្ឍទីក្រុងវៃឆ្លាតរបស់ក្រុមហ៊ុនមីណឺបៀរផងដែរ៕

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់