នារសៀលថ្ងៃពុធ ៧កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអនុញ្ញាតទទួលជួបប្រតិភូអង្គការសត្វព្រៃ និងរុក្ខជាតិអន្តរជាតិ (Fauna and Flora International-FFI) ដឹកនាំដោយលោក Ahab Charles W. Downer នាយកប្រចាំកម្ពុជា ជួបពិភាក្សាការងារ និងសំដែងការគួរសម នៅទីស្តីការក្រសួងបរិស្ថាន។ ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តីបានវាយតម្លៃខ្ពស់ចំពោះប្រតិភូអង្គការ FFI ដែលមានកិច្ចសហប្រតិបត្តិការល្អជាមួយក្រសួងបរិស្ថាន ក៏ដូចក្រសួងស្ថាប័ននានាមួយចំនួនទៀត ដែលធ្វើការងារលើវិស័យអភិរក្សធនធានធម្មជាតិក្នុងរយៈពេល ១៧ ឆ្នាំកន្លងមកនេះ។ ឯកឧត្តមរដ្ឋមន្រ្តី បានស្នើឱ្យលោក Ahab Charles W. Downer បានផ្តោតការយកចិត្តទុកដាក់បន្ថែមទៀត លើកិច្ចសហប្រតិបត្តិការ ក្នុងការអភិរក្សឧទ្យានជាតិសមុទ្រកោះរ៉ុង ដែលរាជរដ្ឋាភិបាលកម្ពុជា សម្រេចបង្កើតកាលពីដើមខែកុម្ភៈ ថ្មីៗនេះ។ ជាលទ្ធផលក្នុងកិច្ចប្រជុំខាងលើនេះ ដោយភាគីទាំងពីបេ្តជ្ញាខ្ពស់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើអភិរក្សធនធានជីវៈចម្រុះសមុទ្រ ដោយក្រសួងបរិស្ថាន និងអង្គការ FFI នឹងពិនិត្យលទ្ធភាពចុះអនុស្សារណៈរួមគ្នាបន្ថែមទៀតលើការគាំទ្របច្ចេកទេស ថវិកា ដើម្បីចូលរួមចំណែកក្នុងការអភិរក្សធនធានសមុទ្រនៅតំបន់ឧទ្យានជាតិសមុទ្រកោះរ៉ុង៕

 

 

ព័ត៌មានបន្ថែម

រដ្ឋបាលខេត្តព្រះសីហនុ បានទទួលធុងសំរាមចំនួន ៨២៨ ធុង ដើម្បីយកចែកជូនទៅដល់មូលដ្ឋានសុខភាព សាលារៀន និងវត្តអារាម
ថ្ងៃ អង្គារ, 14 តុលា, 2025 រដ្ឋបាលខេត្តព្រះសីហនុ បានទទួលធុងសំរាមចំនួន ៨២៨ ធុង ដើម្បីយកចែកជូនទៅដល់មូលដ្ឋានសុខភាព សាលារៀន និងវត្តអារាម
រដ្ឋមន្រ្តីក្រសួងបរិស្ថាន ជំរុញឱ្យមានការចូលរួមកាន់តែច្រើនថែមទៀត ក្នុងការរៀបចំឱ្យផ្ទះយើងមានភាពស្អាត
ថ្ងៃ សុក្រ, 10 តុលា, 2025 រដ្ឋមន្រ្តីក្រសួងបរិស្ថាន ជំរុញឱ្យមានការចូលរួមកាន់តែច្រើនថែមទៀត ក្នុងការរៀបចំឱ្យផ្ទះយើងមានភាពស្អាត
កម្ពុជាប្រារព្ធ «ទិវាអូហ្សូនពិភពលោក ១៦ កញ្ញា» ដើម្បីរំលឹកដល់ថ្ងៃបង្កើតពិធីសារម៉ុងរ៉េអាល់ និង សមិទ្ធិផលដែលរួមគ្នាការពារស្រទាប់អូហ្សូន និងកាត់បន្ថយការកើនកម្តៅភពផែនដី
ថ្ងៃ អង្គារ, 16 កញ្ញា, 2025 កម្ពុជាប្រារព្ធ «ទិវាអូហ្សូនពិភពលោក ១៦ កញ្ញា» ដើម្បីរំលឹកដល់ថ្ងៃបង្កើតពិធីសារម៉ុងរ៉េអាល់ និង សមិទ្ធិផលដែលរួមគ្នាការពារស្រទាប់អូហ្សូន និងកាត់បន្ថយការកើនកម្តៅភពផែនដី