នៅថ្ងៃអង្គារ ៦កើត​ ខែផល្គុន ឆ្នាំរកា​ នព្វស័ក​ ព.ស.២៥៦១​ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨ ឯកឧត្តម ជួប ប៉ារីស៍ អគ្គលេខាធិការរង នៃក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព (ក.ជ.អ.ច.) បានធ្វើជាសហប្រធាន ក្នងសិក្ខា សាលាពិគ្រោះយោបល់ស្តីពី “គំរូលំនៅឋានតម្លៃសមរម្យបន្សាំនឹងការប្រែប្រួលអាកាសធាតុ” នៅខេត្តសៀមរាប ដោយមានគោលបំណងសំខាន់ ដើម្បីពិភាក្សាលើធាតុចូលក្នុងផែនការយុទ្ធសាស្រ្ត សាងសង់លំនៅឋានតម្លៃសមរម្យដោយបន្សាំទៅ នឹងការប្រែប្រួលអាកាសធាតុ ជូនប្រជាជនទូទាំងប្រទេស អាចរស់នៅបានប្រកបដោយ សុខុមាលភាព សុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ​ ពិភាក្សាលើបទពិសោធនៃការសាងសង់លំនៅដ្ឋានតាមគំរូថ្នាក់ជាតិ ថ្នាក់តំបន់ ថ្នាក់អន្តរជាតិ អំពីការបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុ​ និងពិភាក្សាលើការដាក់ធាតុចូលនៃសេចក្តីណែនាំបទដ្ឋានបច្ចេកទេសសាងសង់លំនៅឋានបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុុ៕

ព័ត៌មានបន្ថែម

សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩
ថ្ងៃ អង្គារ, 6 សីហា, 2019 សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩
ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអនុញ្ញាតឱ្យលោកស្រី Suwanna Gauntlett នាយកប្រតិបត្តិនៃអង្គការសម្ពន្ធ័មិត្តសត្វព្រៃ(Wildlife Alliance )ចូលជួបពិភាក្សាការងារ
ថ្ងៃ សុក្រ, 10 ឧសភា, 2019 ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអនុញ្ញាតឱ្យលោកស្រី Suwanna Gauntlett នាយកប្រតិបត្តិនៃអង្គការសម្ពន្ធ័មិត្តសត្វព្រៃ(Wildlife Alliance )ចូលជួបពិភាក្សាការងារ
ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
ថ្ងៃ សុក្រ, 10 ឧសភា, 2019 ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ