ចលនាកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក នៅតាមរោងចក្រសហគ្រាស នៅក្នុងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ បានកើតឡើងផុសផុល ដោយមាន កម្មករ កម្មការិនី និងនិយោជិត សរុប៦,៩៨២នាក់ នៅតាមរោងចក្រចំនួន២២ នៅក្នុងរាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ ស្វាយរៀង ត្បូងឃ្មុំ និងខេត្តព្រះសីហនុ បានចូលរួមធ្វើយុទ្ធនាការកាត់បន្ថយ ការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ ” ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ”។ ទន្ទឹមនឹងចលនាសិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូ នៅតាមសាលារៀន ជាង៣លាននាក់ នៅទូទទាំងប្រទេស មានកម្មករ កម្មការរិនី រាប់ម៉ឺននាក់ មកពីរោងចក្រសហគ្រាសនានា ក្នុងរាជធានីភ្នំពេញនិងតាមបណ្តាខេត្តមួយចំនួន បានចូលរួមក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ដោយបានប្តេជ្ញាចិត្តអនុវត្តមិនប្រើថង់ប្លាស្ទិកយ៉ាងតិចមួយថ្ងៃក្នុង១សប្តាហ៍ ស្របតាមប្រធានបទនៃយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ»។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានមានប្រសាសន៍ថា ការចូលរួមអនុវត្តយុទ្ធនាការនាថ្ងៃនេះ គឺជាសក្ខីភាពនៃការគាំទ្រ និងការជំរុញអនុវត្ត ចលនាកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ដើម្បីបរិស្ថានកម្ពុជា ដែលជាផ្ទះរបស់យើងស្រស់ស្អាតបំព្រង។

ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណ ចំពោះការចូលរួមពីអ្នកពាក់ព័ន្ធនិងប្រជាពលរដ្ឋទាំងអស់ និងបានលើកទឹកចិត្តឲ្យបន្តចូលរួម អនុវត្តសកម្មភាពយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនេះ នៅតាមគ្រឹះស្ថាសិក្សា រោងចក្រសហគ្រាស និងលំនៅដ្ឋាន ដើម្បីធានាបាននូវអនាម័យ បរិស្ថាន សោភណ្ឌភាពស្អាត ដោយគ្មានសំណល់ប្លាស្ទិក នៅពេលខាងមុខ។

សូមបញ្ជាក់ថា ក្រសួងបរិស្ថាន ដែលបានដាក់ចេញនូវយុទ្ធសាស្រ្តជាច្រើន ពិសេសយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ដែលបានប្រកាសឱ្យប្រើកាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ថ្មីៗនេះ ដែលផ្តោតសំខាន់លើភាពស្អាត ភាពបៃតង និងដោយចីរភាព។ ជាមួយគ្នានេះ ក្រសួងក៏បានដាក់ចេញនូវយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ដោយមានការចូលរួមពីសិស្សានុសិស្សតាមសាលារៀន ព្រះសង្ឃ ប្រជាសហគមន៍ កម្មករ-កម្មការិនីរោងចក្រ សហគ្រាស និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករនៅទូទាំងប្រទេស៕

  

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់