ចាប់ពីថ្ងៃទី២០ដល់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម សាបូ អូហ្សាណូ រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានដឹកនាំប្រតិភូក្រសួងបរិស្ថាន ដោយមានលោក អ៊ូ ច័ន្ទធារិទ្ធ ប្រធាននាយកដ្ឋានវិទ្យាសាស្ត្រ និងបចេ្ចកវិទ្យា  និងតំណាងក្រសួងសុខាភិបាលកម្ពុជា ក្នុងនោះក៏មានតំណាងសមាជិកពីបណ្តាប្រទេសអាស៊ាន រួមមាន ឡាវ ភូមា និងឥណ្ឌូនេស៊ី និងអ្នកពាក់ព័ន្ធសរុបប្រមាណចំនួន ៧០០នាក់ បានចូលរួមវេទិកាលើកទី០១ ស្តីពីសុខុមាលភាពទីក្រុងពិភពលោក ក្រោមវិធានបទ “Globalization of Risks, How to Make the World Safer” ដែលបានប្រព្រឹត្តទៅនៅទីក្រុងអ៊ីនឈុន ប្រទេសកូរ៉េខាងត្បូង។ គោលបំណងសំខាន់នៃអង្គវេទិកានេះ គឺជាកាលានុវត្តន៍ភាពមួយដើម្បីធ្វើការពិភាក្សា ចែករំលែកនូវបទពិសោធន៍និងចំណេះដឹង រវាងអ្នកជំនាញការអន្តរជាតិ  សាស្ត្រាចារ្យ និងបណ្តាអ្នកធ្វើសេចក្តីសម្រេចចិត្ត ដែលមានជំនាញផ្នែកពាក់ព័ន្ធការរៀបចំគោលនយោបាយ យុទ្ធសាស្ត្រ និងផែនការអន្តរាគមន៍ ក្នុងវិស័យសុខាភិបាល និងបរិស្ថាន ក្នុងវិធានបទស្នូលស្តីពី ទីក្រុងវ័យឆ្លាត និងសុខុមាលភាព បញ្ហាប្រែប្រួលអាកាសធាតុ និងបញ្ហាប្រឈមនៃបទពិសោធន៍ពិភពលោកជួបប្រទះគ្រោះមហន្តរាយជំងឺឆ្លងកូវីដ១៩នាពេលកន្លងមក។

ស្របតាមរបៀបវារៈនៃអង្គវេទិកាក្នុងនោះក៏មានដំណើរទស្សនកិច្ចទៅកាន់អាគារអ៊ីនឈុន (G-TOWER) ដែលជាមជ្ឈមណ្ឌល និងជាទីស្នាក់ការកណ្តាលដើម្បីផ្សព្វផ្សាយព័ត៌មានសម្រាប់សេដ្ឋកិច្ច ពាណិជ្ជកម្ម និងបច្ចេកវិទ្យា។ តាមការធ្វើបទឧទ្ទេសនាម ទីក្រុងអ៊ីនឈុនគឺជាទីក្រុងថ្មីដែលបានបង្កើតឡើងរយៈពេលជិត១ទសវត្ស កន្លងទៅ ដែលប្រែក្លាយទីក្រុងនេះមិនត្រឹមតែជាតំបន់គំរូសក្តានុពលវិស័យអប់រំ សុខាភិបាល  បរិស្ថាន និងជាតំបន់សេដ្ឋកិច្ចសេរីថែមទៀត ហើយគណៈប្រតិភូក៏បានបន្តទៅទស្សនកិច្ចសាកលវិទ្យាល័យ (University of UTHA ASIA Campus) នៅទីក្រុងអ៊ីនឈុនផងដែរ។

ជាមួយគ្នានេះផងដែរ ឯកឧត្តម សាបូ អូហ្សាណូ ក៏បានដឹកនំាប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំដាច់ដោយឡែក រួមមានតំណាងប្រតិភូប្រទេសឡាវ និងភូមា ជាមួយខាងភាគីកូរ៉េ ដែលដឹកនាំដោយសាស្ត្រាចារ្យ Yun-Chul Hong  ជាប្រធានគណៈកម្មាធិការរៀបចំវេទិកាសុខាភាពទីក្រុងពិភពលោក កិច្ចពិភាក្សានេះទាក់ទងនឹងការស្នើសុំរបស់ភាគីកូរ៉េ ដើម្បីសហការគម្រោងស្រាវជ្រាវស្តីពីការបំពុលផ្សែងក្នុងទីបិទជិតក្នុងការចម្អិនម្ហូបអាហារ (Indoor Smoke from Cooking) នៅទីជនបទដែលមានភាពរងគ្រោះដល់កុមារ និងស្រ្តី ជាមួយគ្នានេះដែរ ឯកឧត្តម សាបូ អូហ្សាណូ ក៏បានឆ្លើយតបយកសំណើនេះដើម្បីគោរពជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រី ផ្តល់អនុសាសន៍ និងមតិយោបល់សម្រេចក្នុងកិច្ចការងារនេះ៕

 

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់