ខេត្តកំពត៖សិស្សានុសិស្ស គ្រូបង្រៀន សមត្ថកិច្ច និងមន្រ្តីមូលដ្ឋានច្រើនជាង១៥០០នាក់ បានរួមគ្នាដោយប្តេជ្ញាចិត្តថានឹងចូលរួមកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក សំដៅធ្វើយ៉ាងណាជួយលើកស្ទួយប្រទេសកម្ពុជាឱ្យស្រស់ស្អាត គ្មានការបំពុលបរិស្ថាន និងពិសេសនោះកាន់តែទាក់ទាញភ្ញៀវទេសចរ ចូលមកកម្សាន្តប្រទេសកម្ពុជាកាន់តែច្រើនឡើងថែមទៀត។

ការរួបរួមគ្នាដើម្បីប្តេជ្ញាចិត្តក្នុងការកាត់បន្ថយប្រើប្រាស់ស្ទិកមួយនេះត្រូវបានប្រារព្ធធ្វើឡើងនាវិទ្យាល័យ ព្រះបិតាជាតិ ស្ថិតនៅ ភូមិ អូរច្រនៀង ឃុំ កំពង់ត្រាចខាងលិច ស្រុក កំពង់ត្រាច ខេត្ត កំពតនាព្រឹកថ្ងៃទី១៩ ខែ វិច្ឆិកា ឆ្នាំ ២០២៣។ ក្នុងពិធីនេះដែរគេឃើញសិស្សានុសិស្ស មន្រ្តីដែលបានចូលរួមក្នុងពិធីនេះម្នាក់ៗបានបង្ហាញការប្តេជ្ញាចិត្ត ដោយបញ្ចេញសម្លេងស្រែកទ្រហឹងអឺងកងព្រមៗគ្នាថា៖ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» «យើងរួមកម្លាំងគ្នា ការពារបរិស្ថានកម្ពុជា និង «លាហើយប្លាស្ទិក» ។

ថ្លែងទៅកាន់សិស្សានុសិស្ស និង មន្រ្តី ដែលបានចូលរួមក្នុងពិធីនេះ ឯកឧត្តម ជួប ប៉ារីស៍ រដ្ឋលេខាធិការក្រសួងបរិស្ថានបានអំពាវនាវដល់សាលារៀន សហគមន៍ រោងចក្រ សហគ្រាស អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋ ចូលរួម និងបន្តចូលរួមអនុវត្តយុទ្ធនាការនេះឱ្យបានច្រើនកុះករ និងជាប្រចាំ ដើម្បីបរិស្ថានកម្ពុជាស្អាតជានិច្ច៕

 

ព័ត៌មានបន្ថែម

កិច្ចប្រជុំលើកទី១៖ ក្រសួងបរិស្ថាន និង EU ជំរុញការគ្រប់គ្រងសំណល់ប្លាស្ទិក តាមរយៈគម្រោងប្លាស្ទិកឆ្លាតវៃកម្ពុជា
ថ្ងៃ ពុធ, 26 វិច្ឆិកា, 2025 កិច្ចប្រជុំលើកទី១៖ ក្រសួងបរិស្ថាន និង EU ជំរុញការគ្រប់គ្រងសំណល់ប្លាស្ទិក តាមរយៈគម្រោងប្លាស្ទិកឆ្លាតវៃកម្ពុជា
មហាជនប្រមាណជាង ១៥០០នាក់ ចូលរួមប្រារព្ធទិវាបរិស្ថានជាតិ ២៣វិច្ឆិកា នៅខេត្តតាកែវ
ថ្ងៃ អង្គារ, 25 វិច្ឆិកា, 2025 មហាជនប្រមាណជាង ១៥០០នាក់ ចូលរួមប្រារព្ធទិវាបរិស្ថានជាតិ ២៣វិច្ឆិកា នៅខេត្តតាកែវ
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាត្រឡប់ពីចូលរួមសន្និសីទភាគីលើកទី៣០ នៃអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ នៅប្រទេសប្រេស៊ីល
ថ្ងៃ ចន្ទ, 24 វិច្ឆិកា, 2025 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាត្រឡប់ពីចូលរួមសន្និសីទភាគីលើកទី៣០ នៃអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ នៅប្រទេសប្រេស៊ីល