ក្រសួងបរិស្ថាន សហការជាមួយរដ្ឋបាលខេត្តកំពត នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ បានរៀបចំយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ “ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ” នៅវិទ្យាល័យសម្តេច ជា ស៊ីម អង្គរជ័យ ក្រោមអធិបតីភាព លោក ជំទាវ ងិន លីណា រដ្ឋលេខាធិកាក្រសួងបរិស្ថាន ឯកឧត្តម កូប រ៉លី អនុរដ្ឋលេខាធិកាក្រសួងបរិស្ថាន លោក ជំទាវ យូ សុគន្ធ អភិបាលរង នៃគណៈអភិបាលខេត្តកំពត ដោយមានការចូលរួមពីក្រុមការងារក្រសួងបរិស្ថាន តំណាងមន្ទីរបរិស្ថានខេត្តកំពត តំណាងមន្ទីរអប់រំយុវជន និងកីឡា ខេត្តកំពត រដ្ឋបាលស្រុកអង្គរជ័យ ក្រុមប្រឹក្សាឃុំ កងកម្លាំងទាំង៣ យុវជន ស.ស.យ.ក ចលនាស្រ្តី យុវជនកាយរិទ្ធ លោកគ្រូអ្នកគ្រូ សិស្សានុសិស្សវិទ្យាល័យ សម្តេច ជា ស៊ីម អង្គរជ័យ អនុវិទ្យាល័យ សម្តេច ហ៊ុន សែនអង្គរជ័យ ដែលមានអ្នកចូលរួមសរុបចំនួន ១, ២៨៩ នាក់។

លោកជំទាវ យូ សុគន្ធ អភិបាលរង នៃគណៈអភិបាលខេត្តកំពត ដោយបានបង្ហាញការគាំទ្រ និងប្តេជ្ញាចូលរួមជាមួយក្រសួងបរិស្ថាន កាត់បន្ថយការប្រើប្រាស់ប្លាស្ទិកក្នុងខេត្ត ដើម្បីសោភណ្ឌភាពខេត្តមានភាពស្រស់ស្អាតផង និងដើម្បីកម្ពុជាបៃតងស្របតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ២០២៣-២០២៨។

ក្នុងឱកាសនោះ លោកជំទាវ ងិន លីណា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងថាយុទ្ធនាការផ្តោតសំខាន់លើ បញ្ហាការប្រែប្រួលអាកាសធាតុ ដែលជាបញ្ហាសកល និងដែលបង្កឡើងដោយសារមនុស្ស។ លោកជំទាវ បានលើកទឹកចិត្តដល់សិស្សានុសិស្សម្នាក់ៗ ចូលរួមសហការជាមួយក្រសួងបរិស្ថាន កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក និងចូលរួមទប់ស្កាត់ការប្រែប្រួលអាកាសធាតុ តាមរយៈការដាំដើមឈើ ។ល។

សូមបញ្ជាក់ថានៅក្នុងយុទ្ធនាការនៅថ្ងៃនេះ សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ រួមទាំងអ្នកចូលរួមទាំងអស់ បានតាំងចិត្តប្តេជ្ញាចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ “ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ” និងការផ្សព្វផ្សាយបន្ត
«ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ!»
«យើងរួមកម្លាំងគ្នា ការពារបរិស្ថានកម្ពុជា!»
«លាហើយប្លាស្ទិក»
ក្នុងឱកាសនោះដែរ គណៈអធិបតីនិងអ្នកចូលរួម បានដាំកូនឈើ នៅមុខបរិវេណវិទ្យាល័យសម្តេច ជា ស៊ីម អង្គរជ័យផងដែរ។

ក្នុងពេលតែមួយជាមួយគ្នានេះដែរ ក្នុងស្រុកអង្គរជ័យទាំងមូលលោកគ្រូអ្នកគ្រូ សិស្សានុសិស្ស ក៏បានអនុវត្តន៍យុទ្ធនាការដូចគ្នានៅតាមសាលារៀនចំនួន ៥៦សាលាផ្សេងទៀត ដែលមានអ្នកចូលរួមសរុបចំនួន១, ៦៩៣នាក់។ នៅក្នុងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ សិស្សានុសិស្ស រួមជាមួយលោកគ្រូអ្នកគ្រូ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ សរុបចំនួន ២, ៩៨២ នាក់ បានចូលរួមយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ “ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ” ៕

 

ព័ត៌មានបន្ថែម

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ នាវាបរិស្ថានបន្តបោះជំហានទៅមុខ ប្រកបដោយភាពប្រាកដនិយម ដូចមានចែង ក្នុងគោលនយោបាយ យុទ្ធសាស្រ្ត បញ្ចាកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល និងស្របតាមយុទ្ធសាស្រ្តចក្រា វិស័យបរិស្ថាន ២០២៣-២០២៨
ថ្ងៃ ព្រហស្បតិ៍, 7 ធ្នូ, 2023 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ នាវាបរិស្ថានបន្តបោះជំហានទៅមុខ ប្រកបដោយភាពប្រាកដនិយម ដូចមានចែង ក្នុងគោលនយោបាយ យុទ្ធសាស្រ្ត បញ្ចាកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល និងស្របតាមយុទ្ធសាស្រ្តចក្រា វិស័យបរិស្ថាន ២០២៣-២០២៨
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ រួមគ្នាគ្រប់គ្រងធនធានធម្មជាតិ និងអភិរក្សជីវៈចម្រុះ សម្រេចឱ្យបានជោគជ័យថ្មីៗបន្ថែមទៀត ក្នុងបេសកកម្មសុក្រឹតកម្មបរិស្ថានកិច្ច
ថ្ងៃ ពុធ, 6 ធ្នូ, 2023 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ រួមគ្នាគ្រប់គ្រងធនធានធម្មជាតិ និងអភិរក្សជីវៈចម្រុះ សម្រេចឱ្យបានជោគជ័យថ្មីៗបន្ថែមទៀត ក្នុងបេសកកម្មសុក្រឹតកម្មបរិស្ថានកិច្ច
រដ្ឋមន្រ្តីក្រសួងបរិស្ថានជំរុញ និងលើកទឹកចិត្តឱ្យប្រជាពលរដ្ឋដាំរុក្ខរបស់ជាតិគឺដើមត្នោត
ថ្ងៃ ពុធ, 6 ធ្នូ, 2023 រដ្ឋមន្រ្តីក្រសួងបរិស្ថានជំរុញ និងលើកទឹកចិត្តឱ្យប្រជាពលរដ្ឋដាំរុក្ខរបស់ជាតិគឺដើមត្នោត