អង្គការអន្តជាតិធំៗចំនួន២ គឺអង្គការស្បៀងអាហារនិងកសិកម្ម FAO និង កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ UNDP បានប្តេជ្ញាចិត្ត និងចុះហត្ថលេខាចូលរួមការងារអាទិភាពរបស់ក្រសួងបរិស្ថាន ក្នុងយុទ្ធនាការកាត់បន្ថយថង់ប្លាស្ទិក «ថ្ងៃនេះ ខ្ញុំមិនប្រើប្រាស់ថង់ប្លាស្ទិកទេ» នៅក្នុងពិធីចុះហត្ថលេខាស្តីពី ភាពជាដៃគូគ្មានប្លាស្ទិក នាថ្ងៃទី ០៣ វិច្ឆិកា ឆ្នាំ២០២៣ នៅខេត្តសៀមរាប ។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានបានថ្លែងអំណរគុណចំពោះដៃគូអភិវឌ្ឍន៍ធំៗទាំង២ ដែលបានរួមចំណែកក្នុងការងារអាទិភាពរបស់ក្រសួងបរិស្ថាន ឱ្យសម្រេចបានទិសដៅរួមជាមួយគ្នាក្នុងការកាត់បន្ថយសំណល់ប្លាស្ទិក ដែលជាក្តីកង្វល់ជាសកលរបស់យើងទាំងអស់គ្នា ។

ជាមួយនឹងក្តីកង្វល់នេះ FAO UNDP និងក្រសួងបរិស្ថានបានចាប់ដៃគ្នា ឆ្លើយតបនឹងការគំរាមគំហែងពីសំណល់ប្លាស្ទិក ដោយយើងមានសិស្សានុសិស្សជាង ២លាននាក់ចូលរួមជាមួយរួចទៅ នឹងបន្តទៅកម្មករ កម្មការនី ព្រះសង្ឃ និងប្រជាពលរដ្ឋអ្នកស្រឡាញ់ភាពស្អាត ហើយភាពស្អាតគឺផ្តើមចេញពីយើងទាំងអស់គ្នា ។ លើសពីនេះ ចលនាស្អាតក៏ទទួលការគាំទ្រពីកាកកបាទក្រហមកម្ពុជា ដែលជាកម្លាំងចិត្តសម្រាប់ក្រុមអ្នកស្រឡាញ់ភាពស្អាតបន្តកិច្ចការងារនេះ ដោយបេះដូង ឱ្យទទួលបានភាពជោគជ័យ ។

គួររម្លឹកជូនថា ក្រសួងបរិស្ថានបាននិងកំពុងរៀបចំយុទ្ធសាស្ត្រចក្រាបរិស្ថាន ឆ្នាំ២០២៣-២០២៨ នឹងគ្រោងដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខ ក្នុងគោលបំណងតម្រង់ទិសដើម្បីអនុវត្តការងារអាទិភាពក្នុងមុំអាទិភាពចំនួនបីគឺ៖ ស្អាត បៃតង និងចីរភាព ឆ្ពោះទៅរកការសម្រេចបាននូវអព្យាក្រឹតកាបូន ៕

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់