ការពង្រីកវិសាលភាពស្អាត បៃតង និងចីរភាពគឺជាប្រធានបទសំខាន់នៃជំនួបពិភាក្សារវាងឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន និងឯកឧត្តមរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅទីស្តីការក្រសួង នារសៀលថ្ងៃ២៧ តុលា ឆ្នាំ២០២៣ ។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងជំរុញឱ្យសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវរួមចំណែក្នុងការងារអាទិភាពរបស់ក្រសួងបរិស្ថាន ដើម្បីសម្អាតដី និងទឹកឱ្យស្អាត មានសោភ័ណមានភាពទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិឱ្យមកទស្សនាកម្ពុជា ឡាវ ដែលជាមិត្តភូមិផងរបងនឹងគ្នា ។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តីបានសង្គត់ធ្ងន់ថា កម្ពុជា និងឡាវមានវាសនាតែមួយ ដោយប្រើប្រាស់ទឹកទន្លេមេគង្គរួមគ្នា ហើយចំពោះការសម្អាតទឹកកុំឱ្យមានសំណល់ប្លាស្ទិក ក៏ជាបេសកកម្មរួមគ្នាដែរ ដើម្បីភាពស្អាត ភាពបៃតង ចីរភាព ដោយមិនមានការបំណុលពីសំណល់រឹង និងសំរាមប្លាស្ទិកទៅដល់សុខភាព និងការរស់នៅរបស់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ ។

ឆ្លើយតបនិងការថ្លែងឡើងនេះ ឯកឧត្តម បួកែវ ភូមវង្សសាយ (Buakeo PHUMVONGSAY) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ថ្លែងថា ឯកឧត្តមសូមគាំទ្រចំពោះសកម្មភាពនេះ និងសូមកោតសរសើរប្រទសកម្ពុជា ដែលរក្សាបាននូវភាពបៃតងស្រស់ ស្អាត មានសោភ័ណភាព ជាពិសេសនៅក្នុងទីក្រុងភ្នំពេញ គឺមានសណ្តាប់ធ្នាប់ និងរបៀបរៀបរយល្អ សាកសមជាទីទេសចរណ៍របស់ភ្ញៀវជាតិ និងអន្តរជាតិ ៕

 

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់