នាព្រឹកថ្ងៃសុក្រ ៩រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨ ឯកឧត្តម អ៊ាង សុផល្លែត អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានអញ្ជើញជាគណៈអធិបតីបើកសិក្ខាសាលាពិគ្រោះយោបល់លើ សេចក្តីព្រាងចុងក្រោយនៃរបាយការណ៍ស្ថានភាពតំបន់ឆ្នេរសមុទ្រកម្ពុជា ដែលមានការចូលរួមក្រុមការងារបច្ចេកទេសអន្តរក្រសួងសម្របសម្រួលការងាររបាយការណ៍ជាតិស្តីពី ស្ថានភាពតំបន់ឆ្នេរសមុទ្រកម្ពុជា រៀបចំឡើងដោយអគ្គនាយកដ្ឋានគាំពារបរិស្ថានសហការជាមួយអង្គការមូលនិធិបរិស្ថានពិភពលោក(GEF) តាមរយៈអង្គការភាពជាដៃគូក្នុងការគ្រប់គ្រងបរិស្ថានសមុទ្រអាស៊ី-បូព៌ា(PEMSEA)។ សិក្ខាសាលានេះមានគោលបំណង ប្រមូលធាតុចូលចុងក្រោយ ដើម្បីការផ្តល់នូវបច្ចុប្បន្នភាពព័ត៌មាន ទិន្នន័យ និងធាតុចូលបន្ថែមចុងក្រោយលើចំនុច នានា ចូលរួមចំណែកធ្វើឱ្យរបាយការណ៍ជាតិនេះកាន់តែមានសុក្រឹត្យភាពឡើងមួយកម្រិតទៀត សម្រាប់ធ្វើជាមូលដ្ឋានទិន្នន័យពីស្ថានភាពនៃការអភិវឌ្ឍន៍សេដ្ឋកិច្ចខៀវ ការការពារអភិរក្សធនធានធម្មជាតិ និងកិច្ចគាំពារបរិស្ថាន ក៍ដូចជាលើកកម្ពស់សោភ័ណ្ឌភាពតំបន់ឆ្នេរ និងសមុទ្រយើងប្រកបដោយនិរន្តរភាព។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមអនុរដ្ឋលេខាធិការបានមានប្រសាសន៍ថា កន្លងមកអគ្គនាយកដ្ឋានគាំពារបរិស្ថាន និងភាគីពាក់ព័ន្ធជាតិ និងអន្តរជាតិបានសហការគ្នាធ្វើការងារជាច្រើនក្នុងកិច្ចគាំពារបរិស្ថានតំបន់ឆ្នេរសមុទ្រយើង ជាក់ស្តែងរបាយការណ៍ជាតិស្តីពីស្ថានភាពតំបន់ឆ្នេរសមុទ្រកម្ពុជានេះ ត្រូវបានលើកយកមកពិនិត្យពិភាក្សាក្នុងសិក្ខាសាលាពិគ្រោះយោបល់ចំនួន២លើករួចមកហើយ ដែលជាលទ្ធផលអ្នកជំនាញការជាតិបានរៀបចំកែសម្រួលនូវឯកសារបាន ១១ ជំពូកសំខាន់ៗ ដើម្បីផ្តល់នូវ ធាតុចូល និងទិន្នន័យបានមួយចំនួនជាច្រើនទៀត។ ឯកឧត្តមសង្ឃឹមថា របាយការណ៍ស្តីពីស្ថានភាពតំបន់ឆ្នេរសមុទ្រកម្ពុជានេះ នឹងក្លាយឯកសារគោល សម្រាប់តំរង់ទិស ការតាមដានការអភិវឌ្ឍន៍នៅតំបន់ឆ្នេរសមុទ្រយើង ប្រកបដោយភាពទទួលខុសត្រូវខ្ពស់ និងចីរភាពបរិស្ថាន៕

ព័ត៌មានបន្ថែម

ក្រសួងបរិស្ថានលើកទឹកចិត្តបង្កើនកិច្ចសហប្រតិបត្តិការដើម្បីភាពស្អាតនៅកម្ពុជា
ថ្ងៃ អង្គារ, 21 តុលា, 2025 ក្រសួងបរិស្ថានលើកទឹកចិត្តបង្កើនកិច្ចសហប្រតិបត្តិការដើម្បីភាពស្អាតនៅកម្ពុជា
ចាប់ពីឆ្នាំក្រោយទៅរោងចក្រទាំងអស់ត្រូវតែបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យតាមដានគុណភាពខ្យល់
ថ្ងៃ សុក្រ, 17 តុលា, 2025 ចាប់ពីឆ្នាំក្រោយទៅរោងចក្រទាំងអស់ត្រូវតែបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យតាមដានគុណភាពខ្យល់
ប្រជាពលរដ្ឋនៅតាមតំបន់ទេទឹកពុះ ទទួលបានភ្លើងសូឡាដាក់តាមផ្ទះ អំណោយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត
ថ្ងៃ ព្រហស្បតិ៍, 16 តុលា, 2025 ប្រជាពលរដ្ឋនៅតាមតំបន់ទេទឹកពុះ ទទួលបានភ្លើងសូឡាដាក់តាមផ្ទះ អំណោយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត