នៅថ្ងៃអង្គារ ៦ កើតខែមាឃ នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភះ ឆ្នាំ២០១៨ នាទីស្តីការក្រសួងបរិស្ថាន ពិធីចុះអនុស្សរណៈរវាង ក្រសួងបរិស្ថាន និងសមាគមមគ្គុទ្ទេសក៍សត្វស្លាបកម្ពុជា រៀបចំឡើង ដោយ ឯកឧត្តម សូខន ឬទ្ធីគុណ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងលោក អន សំបូណ៍វណ្ណៈ ប្រធានសមាគមមគ្គុទ្ទេសក៍សត្វស្លាប កម្ពុជា។ ឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋលេខាធិការ តំណាងឯកឧត្តម សាយ សំអាល់រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីក្នុងព្រឹត្តិការណ៍នេះ បានមានប្រសាសន៍ថាការចុះអនុស្សរណៈនេះគឺដើម្បីបង្កើនការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ សាធារណៈជន និងធ្វើឱ្យមនុស្សកាន់តែច្រើនឡើងៗ ស្រឡាញ់ ចូលចិត្តធម្មជាតិ និង សត្វព្រៃ ហើយពួកគេ នឹង ចូលរួម ការពារ ធនធាន ដែល មិន អាច កាត់ថ្លៃ បាន នោះ។ ម្យ៉ាងទៀត វា នឹង ពាំនាំមកជាមួយប្រាក់កម្រៃមកដល់ប្រជាជន មិន ថានៅក្នុងតំបន់អភិរក្សទេ តែទាំងនៅទីក្រុងផង ដែរ។ ឯកឧត្តម ផៃ ប៊ុនឈឿន បន្តថា តាមរយៈ ការចុះអនុស្សរណៈនេះ គឺជាផ្នែកមួយក្នុងការលើកកំពស់កំរិតជីវភាពរបស់ប្រជាសហគមន៍ ក៏ដូចជាការបង្កើនការចូលរួមនៅក្នុងការថែរក្សា និងអភិរក្សប្រភេទសត្វស្លាបកំរ ធនធានព្រៃឈើដែល ជាប្រធនធានមានតំលៃ និងជាជំរកសំខាន់របស់ពពួកសត្វស្លាប ព្រមទាំងជីវៈចម្រុះគ្រប់ប្រភេទដែលមានវត្តមាននៅក្នុងប្រទេសកម្ពុជា។ យ៉ាងណាមិញ សកម្មភាពនេះ ក៏ផ្នែកមួយស្របនឹងគោលនយោបាយ របស់ក្រសួងបរិស្ថាន ក្នុងកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ និងការរស់នៅដោយចីរភាព។

គូសបញ្ជាក់ថា អនុស្សរណៈនេះ មាន រយៈពេល៥ឆ្នាំ គិតពីថ្ងៃចុះហត្ថលេខានេះដើម្បីចូលរួមភាគីទាំពីរអនុវត្តឱ្យមានប្រសិទ្ធភាព តារយៈបេសកកម្ម (១)អភិរក្ស ធនធាន ធម្មជាតិ នៃ ប្រទេសកម្ពុជា តាម រយៈ ការ លើកស្ទួយ ជីវភាព ប្រជាពលរដ្ឋនៅ ក្នុង តំបន់ អភិរក្ស នៃ ក្រសួង បរិស្ថាន ដោយប្រើប្រាស់ វិស័យ អេកូទេសចរណ៍ ជា មធ្យោបាយ ដើម្បី សម្រេច គោលដៅ នេះ (២)ផ្សព្វផ្សាយ អំពី សក្តានុពលធន ធានធម្មជាតិ នៃ កម្ពុជា ឱ្យបាន ទូលំទូលាយ ទាំង ក្នុង និង ក្រៅ ប្រទេស ដើម្បី កំណើន ទេសចរណ៍ និង(៣)អប់រំ បណ្ដុះបណ្ដាល ដល់ សហគមន៍ ពី សារៈសំខាន់ នៃ ធនធាន ធម្មជាតិ ព្រមទាំង ជំរុញ ការ ប្រើប្រាស់ ដោយ ចីរភាព ទាំង នៅ ទីក្រុង និង តំបន់ អភិរក្ស។

សូមបញ្ជាក់ថា បច្ចុប្បន្នខេត្តគោលដៅដែលសមាគមមគ្គុទ្ទេសក៍សត្វស្លាបកម្ពុជា កំពុងធ្វើការមាន ខេត្តសៀមរាប បន្ទាយមានជ័យ បាត់ដំបង ព្រះវិហារ និងមណ្ឌលគិរី ដែលក្នុងនោះមានសហគមន៍ការពារធម្មជាតិចំនួន០៧ ឬួមមានៈ (១)គឺសហគមន៍ល្វែងឫស្សីតំបន់ ការពារសត្វខ្សឹប (២)សហគមន៍អាងត្រពាំងថ្ម (៣)សហគមន៍ព្រែកទាល់ (៤)សហគមន៍ត្មាតប៉ឺយ (៥)សហគមន៍ដងផ្លិត (៦)សហគមន៍អណ្តូងក្រឡឹងកែវសីមា និង(៧)សហគមន៍ ចន្រ្កានរយ៕

ព័ត៌មានបន្ថែម

កម្ពុជាបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ខ្លួនចំពោះសម្ព័ន្ធភាពនៃជើងឯកសម្រាប់ការផ្លាស់ប្តូរប្រព័ន្ធចំណីអាហារ (Alliance of Champions for Food System Transformation ,ACF)
ថ្ងៃ ពុធ, 19 វិច្ឆិកា, 2025 កម្ពុជាបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ខ្លួនចំពោះសម្ព័ន្ធភាពនៃជើងឯកសម្រាប់ការផ្លាស់ប្តូរប្រព័ន្ធចំណីអាហារ (Alliance of Champions for Food System Transformation ,ACF)
ក្រសួងបរិស្ថានមាន កិត្តិយស សូម ជម្រាប ជូនដំណឹង ដល់ សាធារណជន និង បណ្តាញសារព័ត៌មាន ជាតិនិង អន្តរជាតិឱ្យ បាន ជ្រាប ថា ក្រសួង បរិស្ថាននឹង រៀបចំវេទិកាកេសរកូលជាតិលើកទី៥ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅក្នុងអគារមតកតេជោ ទីស្តីការក្រសួងបរិស្ថាន រាជធានីភ្នំពេញ
ថ្ងៃ អង្គារ, 11 វិច្ឆិកា, 2025 ក្រសួងបរិស្ថានមាន កិត្តិយស សូម ជម្រាប ជូនដំណឹង ដល់ សាធារណជន និង បណ្តាញសារព័ត៌មាន ជាតិនិង អន្តរជាតិឱ្យ បាន ជ្រាប ថា ក្រសួង បរិស្ថាននឹង រៀបចំវេទិកាកេសរកូលជាតិលើកទី៥ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅក្នុងអគារមតកតេជោ ទីស្តីការក្រសួងបរិស្ថាន រាជធានីភ្នំពេញ
ធុងសំរាមចំនួន ៩៣៩ធុង ត្រូវបានក្រសួងបរិស្ថានបន្តយកចែកជូនទៅតាមមូលដ្ឋានសុខាភិបាល សាលារៀន និងវត្តអារាមនៅទូទាំងខេត្តកោះកុង
ថ្ងៃ សុក្រ, 7 វិច្ឆិកា, 2025 ធុងសំរាមចំនួន ៩៣៩ធុង ត្រូវបានក្រសួងបរិស្ថានបន្តយកចែកជូនទៅតាមមូលដ្ឋានសុខាភិបាល សាលារៀន និងវត្តអារាមនៅទូទាំងខេត្តកោះកុង