ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានបានអនុញ្ញាតឱ្យក្រុមអ្នកវិនិយោគ EURO-CHAM ចូលជួបសម្តែងការគួរសម និងពិភាក្សាអំពី ការវិនិយោគលើការគ្រប់គ្រងសំណល់ រឹងនិងកែច្នៃឡើងវិញ ។
ជំនួបសម្តែងការគួរសមនេះ ធ្វើឡើងនៅរសៀលថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០២៣ នាទីស្តីការក្រសួង ។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងអំណរគុណ និងស្វាគមន៍ចំពោះក្រុមអ្នកវិនិយោគ EURO-CHAM  ដែលយកចិត្តទុកដាក់ក្នុងវិស័យបរិស្ថាន និងបើកឱកាសឱ្យធុរជនបានសួរសំណួរផ្សេងៗ ទាក់ទងនឹងការងារអាទិភាពរបស់ក្រសួង ។  ក្រុមធុរជន EURO-CHAM ចាប់អារម្មណ៍ជាខ្លាំង និងបានសួរសំណួរដេញដោលជាច្រើនទាក់ទងនឹងវិធីសាស្រ្តក្នុងការគ្រប់គ្រងសំណល់រឹងនៅទីលាន ការកែច្នៃសំណល់រឹងឡើងវិញ និងយុទ្ធសាស្រ្តដែលធ្វើឱ្យការងារសម្រេចបាន ដូចជាយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ដែលមានសិស្សានុសិស្សចូលរួមប្រមាណជិត ២លាននាក់ និងយុទ្ធនាការដាំដើមឈើ ១លានដើមជារៀងរាល់ឆ្នាំ ដើម្បីឆ្ពោះទៅការពង្រីកគម្របព្រៃឱ្យបានជាង ៦០% នៅឆ្នាំ២០៥០ ។

លើសពីនេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានគូសបន្ថែមថា ការរួមចំណែកពីអ្នកវិនិយោគអាល្លីម៉ង់  ក្រុមធុរកិច្ច EURO-CHAM គឺជាកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរក្នុងភាពជាដៃគូអភិវឌ្ឍ ដើម្បីដោះស្រាយបញ្ហារួមរបស់ពិភពលោកដូចជា ការកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិក ដែលកើតចេញពីចំហេះថាមពលហ្វូស៊ីល នាំឱ្យមានការប្រែប្រួលអាកាសធាតុ ដែលកំពុងគំរាមគំហែងដល់ពិភពលោក ។  សូមជម្រាបជូនថា ជំនួបក្រុមធុរកិច្ច EURO-CHAM គឺបានបង្ករឱកាសងាយស្រួលដល់ក្រុមអ្នកវិនិយោគអាល្លីម៉ង់ វិស័យឯកជន ក្នុងការរួមចំណែកជាមួយវិស័យបរិស្ថានកម្ពុជា តាមរយៈកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍អាល្លឺម៉ង់ GIZ ៕

 

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់