លោកជំទាវ ងិន លីណា រដ្ឋលេខាធិការ និងជាតំណាងឱ្យក្រសួងបរិស្ថាន ក្នុងនាមជាប្រតិភូអម បានអញ្ជើញចូលរួមក្នុងកិច្ចចរចារស្តីពី កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ជាមួយតំណាងជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា និងតំណាងជាន់ខ្ពស់របស់រដ្ឋាភិបាលអាល្លឺម៉ង់ នាថ្ងៃទី ១៦-១៩ តុលា ឆ្នាំ២០២៣ នៅទីក្រុងបោន នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ។

កិច្ចពិភាក្សានៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ទ្វេភាគី រវាងតំណាងជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា និងតំណាងជាន់ខ្ពស់របស់រដ្ឋាភិបាលអាល្លឺម៉ង់ បានចរចារលើចំនុចសំខាន់ៗ ចំនួន៣ គឺ ទី១ ពិនិត្យវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគី និងទី២ ពិភាក្សាលើវិស័យអាទិភាពនានានៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ទ្វេភាគីដែលមានទាំងទិដ្ឋភាពបច្ចេកទេស និងទិដ្ឋភាពនយោបាយ និងនៅចំនុចទី៣ ចាំបាច់ត្រូវតម្រង់ទិសដៅនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍នៅពេលអនាគត ។ និយាយដោយឡែកការឯកភាពគ្នាលើឯកសារសង្ខេបកំណត់ហេតុកិច្ចសហប្រតិបត្តិការនេះ ក្រសួងបរិស្ថាននឹងទទួលបានជំនួយឥតសំណងពីគម្រោងកិច្ចសហប្រតិបត្តិការបន្ត ដែលមានការអភិវឌ្ឍន៍បៃតង សេដ្ឋកិច្ចវិលជុំ(សេដ្ឋកិច្ចចក្រា) និងការគ្រប់គ្រងសំរាម សំណល់ប្លាស្ទីកនៅតាមតំបន់គោដៅ ។

លើសពីនេះ ប្រតិភូអមនៃតំណាងជាន់ខ្ពស់ទាំងពីរភាគី បានអញ្ជើញធ្វើទស្សនកិច្ចសិក្សា នៅទីលានកែឆ្នៃសំណល់ Minerals ក្នុងទីក្រុង Vereinigte ព្រមទាំងចូលរួមស្តាប់ការបង្ហាញជូនស្តីពី ការគ្រប់គ្រងសេវារដ្ឋបាលសាធារណៈ សេវាគ្រប់គ្រងសំរាម និងបទពិសោធន៍នៃការងារវិមជ្ឈការនៅទីក្រុង Bruhl ផងដែរ ។

សូមរម្លឹកជូនថា តំណាងជាន់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយឯកឧត្តម ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេសនិងជាអនុប្រធានទី ២នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រីឯភាគីអាល្លឺម៉ង់វិញដឹកនាំដោយលោកបណ្ឌិត Andreas Pfeil ប្រធានផ្នែកអាស៊ីបូព៌ា និងអាស៊ីអាគ្នេយ៍នៃក្រសួងសហព័ន្ធអាល្លឺម៉ង់សម្រាប់សហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍ (BMZ) និងលោកជំទាវ Bärbel Kofler សមាជិកសភានៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ រួមទាំងប្រតិភូអមពីក្រសួង ស្ថាប័នចំនួន១០ទៀតរួមមាន ក្រសួងមហាផៃ្ទ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រសួងពាណិជ្ជកម្ម ក្រសួងសុខាភិបាល ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងធនាគារជាតិនៃកម្ពុជា ៕

 

ព័ត៌មានបន្ថែម

ធុងសំរាមចំនួន ៩៣៩ធុង ត្រូវបានក្រសួងបរិស្ថានបន្តយកចែកជូនទៅតាមមូលដ្ឋានសុខាភិបាល សាលារៀន និងវត្តអារាមនៅទូទាំងខេត្តកោះកុង
ថ្ងៃ សុក្រ, 7 វិច្ឆិកា, 2025 ធុងសំរាមចំនួន ៩៣៩ធុង ត្រូវបានក្រសួងបរិស្ថានបន្តយកចែកជូនទៅតាមមូលដ្ឋានសុខាភិបាល សាលារៀន និងវត្តអារាមនៅទូទាំងខេត្តកោះកុង
ក្រសួងបរិស្ថានបានទប់ស្កាត់ការបំពុលបរិស្ថាន តាមរយៈការបញ្ចេញសំណល់រាវពីសហគ្រាស និងរោងចក្រនានា បានចំនួនជិត១៦លានម៉ែត្រគូប
ថ្ងៃ ព្រហស្បតិ៍, 6 វិច្ឆិកា, 2025 ក្រសួងបរិស្ថានបានទប់ស្កាត់ការបំពុលបរិស្ថាន តាមរយៈការបញ្ចេញសំណល់រាវពីសហគ្រាស និងរោងចក្រនានា បានចំនួនជិត១៦លានម៉ែត្រគូប
ពិធីបើកបវេសនកាលថ្មី ឆ្នាំសិក្សា ២០២៥-២០២៦ សម្រាប់សិស្សានុសិស្ស នៅវិទ្យាល័យសម្តេចម៉ែ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ
ថ្ងៃ សៅរ៍, 1 វិច្ឆិកា, 2025 ពិធីបើកបវេសនកាលថ្មី ឆ្នាំសិក្សា ២០២៥-២០២៦ សម្រាប់សិស្សានុសិស្ស នៅវិទ្យាល័យសម្តេចម៉ែ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ