ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានបានអញ្ជើញជាអធិបតិក្នុងពីធីបើកវគ្គបណ្តុះបណ្តាលស្តីពី ការគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិ (ជំនាន់ទី៥) នៅព្រឹកថ្ងៃទី១៦ តុលា ឆ្នាំ២០២៣ នាទីស្តីការក្រសួង។ វគ្គបណ្តុះបណ្តាលនេះ មានគោលបំណង ពង្រីកចំណេះដឹង ចំណេះធ្វើ និងជំនាញដល់សិក្ខាកាមចំនួន ៤៨រូប ដើម្បីក្លាយជាអ្នកបន្តវេន និងជាធនធានដែលមានសក្តានុពល រុញច្រាននាវាបរិស្ថានឆ្ពោះទៅទិសដៅអាទិភាពរបស់ក្រសួង ស្របតាមយុទ្ធសាស្រ្តបញ្ចកោណនៃរាជរដ្ឋាភិបាលកម្ពុជា ។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តីថ្លែងបន្ថែមថា ធនធានមនុស្សគឺជាអាទិភាពទី១ក្នុងចំណោមអាទិភាពចម្បងទាំង៥ របស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ដែលបានផ្តោតទៅលើមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ។ ហើយជាការចាំបាច់បំផុត ដែលសិក្ខាកាមទាំងអស់ ត្រូវតែយកចិត្តទុកដាក់ត្រងត្រាប់ស្តាប់ ហ៊ានសួរ ហ៊ានឆ្លើយតបលើគំនិតដែលយល់ឃើញ ដើម្បីឱ្យការសិក្សារយៈពេល ១០ថ្ងៃនេះ កាន់តែមានប្រសិទ្ធិភាព និងជាពិសេសបានចាក់បំពេញបន្ថែមនូវចំណេះដឹង ។

លើសពីនេះ ដើម្បីឈានឆ្ពោះទៅភាពជោគជ័យក្នុងវិថីការងារបរិស្ថាន សិក្ខាកាមទាំងអស់ត្រូវយល់ឱ្យបានច្បាស់អំពីការងារអាទិភាពរបស់ក្រសួង និងជំរុញការងារអាទិភាពឱ្យទៅសម្រេចបានទិសដៅរួមនៃយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ៕

 

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់