ឯកឧត្តម ម៉ាទីន វ៉ាវរា (Martin Vavra) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឆែកប្រចាំនៅព្រះរាជាណាចក្រកម្ពុជាបានថ្លែងថា ការកាត់បន្ថយថង់ប្លាស្ទិកជាបញ្ហាសកល ដែលត្រូវយកចិត្តទុកដាក់ និងដោះស្រាយជាបន្ទាន់ ពីព្រោះថាសំណល់ប្លាស្ទិក បានបង្ករហានិភ័យដល់សុខភាពមនុស្ស សត្វ ធនធានធម្មជាតិ និងប្រភពទឹក ។ ការថ្លែងនេះ គឺនៅក្នុងជំនួបសម្តែងការគួរសមជាមួយឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន ដែលប្រព្រឹត្តិទៅនៅថ្ងៃទី១៦ តុលា ឆ្នាំ២០២៣ នាទីស្តីការក្រសួង ។

ជាមួយគ្នានេះ ឯកឧត្តមឯកអគ្គរដ្ឋទូត បានថ្លែងអបអរសាទរចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងបានជម្រាបជូនគោលបំណង ដើម្បីបន្តកិច្ចសហប្រតិបត្តិការបន្ថែមរវាងសាធារណរដ្ឋឆែក និងព្រះរាជាណាចក្រកម្ពុជា ក្នុងការកាត់បន្ថយសំណល់ប្លាស្ទិក និងអនាម័យទឹកស្អាត ។

ជាការឆ្លើយតប ឯកឧត្ដមរដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ ឯកឧត្តមឯកអគ្គរដ្ឋទូត Martin Vavra ហើយបានគាំទ្រចំពោះគំនិតផ្តួចផ្តើមនេះ ដែលស្របនឹងយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងបរិស្ថានបានដាក់ចេញការងារអាទិភាពចំនួន ៣ក្នុងនោះរួមមានអាទិភាពទី១ ផ្តោតលើយុទ្ធនាការកាត់បន្ថយថង់ប្លាស្ទិកជាមួយសិស្សានុសិស្ស ដែលមានការចូលរួមពីពួកគេប្រមាណ ១,៥លាននាក់ ។ ឯកឧត្តមបានគូសបញ្ជាក់ទៀតថា ទោះជាយើងមានឧបករណ៍សម្រាប់កំទេចសំណល់ចោលក៏ដោយ ក៏យើងត្រូវតែកាត់បន្ថយការបង្កើតសំណល់ឱ្យបានជាអតិបរមា ។ អាទិភាពទី២ ការស្តារ និងដាំដើមឈើឡើងវិញ តាមរយៈការចែកជូនកូនឈើ ១លានដើម ដល់ប្រជាពលរដ្ឋជារៀងរាល់ឆ្នាំ និងការទប់ស្កាត់បទល្មើសព្រៃដោយអនុលោមទៅតាមគោលការណ៍គតិយុត្ត ។ អាទិភាពទី៣ គឺនាំយកអាទិភាពទី១ និងទី២ ទៅចូលរួមជាមួយដៃគូរលើឆាកអន្តរជាតិ ដើម្បីជំរុញភាពស្អាត ភាពបៃតង ចីរភាព ដែលជាការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុនៅក្នុងតំបន់ និងសកល ៕

 

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់