ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន រួមជាមួយមន្រ្តីរាជការគ្រប់ជាន់ថ្នាក់ បានអញ្ជើញចូលរួមកាន់បិណ្ឌវេនទី១៣នៃពិធីបុណ្យភ្ជុំបិណ្ឌ នៅវត្តអំពិលតាពក និងវត្តប្រាសាទព្រះធាតុបាស្រី ក្នុងស្រុកអូររំាងឳ ខេត្តត្បូងឃ្មុំ នៅថ្ងៃទី ១២ តុលា ឆ្នាំ២០២៣ ។

ការរៀបចំពិធីសាសនាប្រពៃណីជាតិនេះឡើង គឺដេីម្បីឧទ្ទិសកុសលផលបុណ្យជូនដល់បុព្វការីជន និងក្រុមគ្រួសារបរិស្ថាន ដែលបានលះបង់ពលីកម្លាំងកាយ កម្លាំងចិត្ត ដើម្បីបុព្វហេតុ ជាតិមាតុភូមិ និងបានចែកឋានទៅកាន់លោលខាងមុខ សូមបានទទួលនូវមនុញ្ញផលកុំបីឃ្លៀងឃ្លាតឡើយ ។ កម្លាំងបុណ្យដែលកើតពីសទ្ធាជ្រះថ្លារបស់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃក្រសួងបរិស្ថាននេះ សូមចែករំលែកជូនដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូបឱ្យរួចចាកផុតពីឧបទ្រពចង្រៃទាំងពួងផងទាំងឡាយ ហើយទទួលបាននូវពុទ្ធពរ ៥ប្រការ គឺអាយុ វណ្ណ សុឃ ពល និងប្រតិភាណ ។

សូមរម្លឹកជូនថា ពិធីបុណ្យភ្ជុំបិណ្យប្រព្រឹត្តតាមទំនៀម២ គឺទី១ទំនៀមព្រះពុទ្ធសាសនា និងទំនៀមទី២ គឺតាមអ្នកស្រុក ជាទម្លាប់តរៀងមក ឱ្យតែដល់រនោចនៃខែភទ្របទ ដែលស្ថិតនៅក្រោមផ្ទៃមេឃពោរពេញ ទៅដោយពពក ទឹកពេញអាកាស បណ្តាលភាពស្រអាប់ ក្នុងរាត្រីគ្មានពន្លឺព្រះចន្ទ័ និងភ្លៀងរលឹមជាប្រចាំផង អ្នកស្រុកគេមានជំនឿថា ស្តេចមច្ចុរាជ បានដោះលែងសត្វនរកប្រែត អោយមករក ញាតិមិត្ត និង កូនចៅ ដើម្បីទទួលយកនូវកុសលផលបុណ្យ តែបើសត្វប្រែតនរកទាំងនោះរក៧វត្តហើយពុំឃើញ និងពុំមានសាច់ញាតិណាឧទ្ទិសផលបុណ្យទេ ពួកគេនឹងយំសោកសង្រែងជាក់ជាមិនខាន ។ ប៉ុន្តែបើយោងតាមព្រះពុទ្ធសាសនាវិញបានអោយដឹងដែរថា កាលណោះមានព្រះពុទ្ធមួយព្រះ អង្គ ព្រះនាម ហោសសក្ត័ ជាក្សត្រដែលបានត្រាស់ដឹង ខណនោះព្រះអនុជទាំង៣ព្រះអង្គ ក៏មានសទ្ធាជ្រះថ្លាចង់ធើ្វទានជាមួយម្ចាស់បងក៏ប៉ុន្តែ ព្រះមហាក្សត្រជាព្រះបិតា ព្រះនាមមហិទរាជថា ធ្វើទានអស់ចិត្តយើងសិនចាំឯងធ្វើ ។ លុះដល់ថ្ងៃក្រោយមកស្រុកកើតកលិយុគតាមជាយដែនត្រូវបញ្ជូនព្រះអង្គទាំងបីរូបទៅបង្រ្គាបជនឈ្លានពាននៅជាយដែន តែដោយសារសទ្ធាជ្រះថ្លាបានជួយទ្រង់ទាំង៣ប្រកបដោយជោគជ័យ និងសម្រេចគ្រប់ភារកិច្ច ត្រលប់មកវិញជួបព្រះមាតា បិតា ដោយសេចក្តីរីករាយត្រេកអរ ហើយចាប់តាំងពីពេលនោះមក ព្រះបិតាក៏អនុញ្ញាតឱ្យបុត្រទាំង៣ព្រះអង្គធ្វើទាន រក្សាសីលតទៅ ៕

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់