ឯកឧត្តម Pedro Zwahlen ឯកអគ្គរដ្ឋទូតស្វីសបានថ្លែងថា នឹងរួមចំណែកក្នុងការស្តារព្រៃឈើឡើងវិញជាមួយក្រសួងបរិស្ថាន ដើម្បីពង្រីកវិសាលភាពគម្របព្រៃឈើ ធានាបាននូវអព្យាក្រឹត្យកាបូន និងចូលរួមសម្រេចគោលដៅគម្របព្រៃឈើ ៦០% នៅឆ្នាំ២០៥០ នៃយុទ្ធសាស្ត្របញ្ចកោណ ។ ការថ្លែងឡើងនេះ នៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅរសៀលថ្ងៃទី ១០ តុលា ឆ្នាំ២០២៣ នាទីស្តីការក្រសួង ។

ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាប ឯកឧត្តមឯកអគ្គរដ្ឋទូតស្វីស ថាក្រសួងបរិស្ថានបានប្រកាសបើក យុទ្ធនាការដាំដើមឈើយ៉ាងតិច ១លានដើម នៅថ្ងៃទី១០ តុលា ២០២៣ ដើម្បីធ្វើការស្តារគម្របព្រៃឈើ ដែលជាអាទិភាពទី២ របស់ក្រសួងបរិស្ថាន។

ឯកឧត្តមឯកអគ្គរដ្ឋទូត បានធ្វើការគាំទ្រយ៉ាងពេញទំហឹងក្នុងការចូលរួមចំណែកគ្រប់គ្រងការប្រែប្រួលអាកាសធាតុ និងធនធានធម្មជាតិដើម្បីឱ្យក្រសួងបរិស្ថានសម្រេចបាននូវភាពស្អាត បៃតង និងចីរភាពជូនកម្ពុជា។

 

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់