ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានថ្លែងថា ធនាគារអភិវឌ្ឍន៍អាស៊ីADB នឹងរួមចំណែកជាមួយការងារអាទិភាពរបស់ក្រសួងឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជា ។ ការថ្លែងឡើងនេះ នៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយកញ្ញា Shimako Takahashi អ្នកជំនាញផ្នែកវាយតម្លៃ និងដឹកនាំបេសកកម្ម នៃធនាគារអភិវឌ្ឍន៍អាស៊ីADB នៅរសៀលថ្ងៃទី ១០ ខែតុលា ឆ្នាំ២០២៣ នាទីស្តីការក្រសួង ។

ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់ពីសំណាក់ ADB លើការប្រែប្រួលអាកាសធាតុ ដែលជាបញ្ហាសកល ហើយដើម្បីឆ្លើយតបនឹងបញ្ហាសកលនេះ ក្រសួងបានដាក់ចេញការងារអាទិភាពចំនួន៣ រួមមាន ទី១ ការគ្រប់គ្រងសំណល់រឹង «ភាពស្អាត» ទី២ ការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ តាមរយៈការស្តារគម្របព្រៃឈើ «បៃតង» និងទី៣ នាំអាទិភាពទាំង២ ទៅឆាកអន្តរជាតិ «ចីរភាព» ។ ជាការគូសបញ្ជាក់បន្ថែម ឯកឧត្តមរដ្ឋមន្រ្តី មានប្រសាសន៍ថាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្នុងចំណោមយុវជនជំនាន់ក្រោយ នឹងអាចឈានដល់ការបញ្ឈប់ការប្រើប្រាស់ប្លាស្ទិក នាំឱ្យសហគមន៍ស្អាត និងធនធានធម្មជាតិមិនមានការបំពុលដោយសំណល់ប្លាស្ទិក។

កញ្ញា Shimako Takahashi អ្នកជំនាញផ្នែកវាយតម្លៃ និងដឹកនាំបេសកកម្ម នៃធនាគារអភិវឌ្ឍន៍អាស៊ី ADB បានសម្តែងនូវការសាទរចំពោះការងារអាទិភាពដែលក្រសួងបានដាក់ចេញ ហើយADBនឹងរួមចំណែក្នុងកិច្ចការងារនេះ ដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុរួមគ្នា ។

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់