លោក Will Parks តំណាងប្រចាំប្រទេសនៃអង្គការ UNICEF ថ្លែងអះអាងថា នឹងរួមចំណែកជាមួយយុទ្ធសាស្រ្តចក្រារបស់ក្រសួងបរិស្ថាន ឆ្ពោះទៅភាពស្អាត បៃតង និងចីរភាព ដោយប្រកាន់ខ្ជាប់នូវអនាម័យ សុខភាព និងបរិស្ថាន ។ ការថ្លែងឡើងនេះ គឺនៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តមរដ្ឋមន្រ្តី នាទីស្តីការក្រសួង នៅរសៀលថ្ងៃទី០៦ តុលា ឆ្នាំ២០២៣ ។

ជាមួយគ្នានេះ តំណាងប្រចាំប្រទេសនៃអង្គការ UNICEF បានគូសបញ្ជាក់បន្ថែមថា ការប្រែប្រួលអាកាសធាតុគឺជាបញ្ហាសកល ដែលប្រទេសទាំងអស់នៅលើសកលលោកមានការយកចិត្តទុកដាក់ និងរួមគ្នាដោះស្រាយ ។ លើសពីនេះ UNICEF នឹងកៀរគរថវិកាទាំងនោះ ដើម្បីរួមចំណែកក្នុងការលើកស្ទួយវិស័យបរិស្ថាន ហើយនៅឆ្នាំ ២០២៤ ដល់ ២០២៨ ក្នុងភាពជាដៃគូ UNICEF មានគំនិតផ្តួចផ្តើមចំនួន ២ចម្បង ដែលទី១ ផ្តោតលើសកម្មភាពដែលឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ Climate action និង ទី២ ការគាំទ្រជាមូលនិធិលើការប្រែប្រួលអាកាសធាតុ (Climate financial) ។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងអំណរគុណចំពោះតំណាងអង្គការ UNICEF ដែលបានយកចិត្តទុកដាក់ជាពិសេស លើវិស័យបរិស្ថាននៅកម្ពុជា និងក្នុងតំបន់អាស៊ាន ។ ក្នុងនាមជាថ្នាក់ដឹកនាំក្រសួង ឯកឧត្តមរដ្ឋមន្រ្តីរីករាយស្វាគមន៍ចំពោះគ្រប់ដៃគូអភិវឌ្ឍន៍ លើអាទិភាពការងាររបស់ក្រសួងឆ្លើយតបយុទ្ធសាស្រ្តចក្រាដែលបានដាក់ចេញ ជាពិសេសគ្រប់គម្រោងអភិវឌ្ឍដែលបានគាំទ្រដល់ការលើកស្ទួយជីវភាពប្រជាពលរដ្ឋនៅតាមសហគមន៍ ៕

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់