ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងថា ចលករចម្បងដែលជំរុញឱ្យយុទ្ធនាការកាត់បន្ថយថង់ប្លាស្ទិក ទទួលបានភាពជោគជ័យ គឺមានការរួមចំណែកពីស្ថាប័នមនុស្សធម៌ រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋកម្ពុជា ។ ជាពិសេសស្ថាប័នមនុស្សធម៌ ដោយមានការលើកទឹកចិត្តពីកាកបាទក្រហមកម្ពុជា ជាពិសេសការចូលរួមក្នុងយុទ្ធនាការកាត់បន្ថយថង់ប្លាស្ទិក គឺបានជំរុញនូវសាមគ្គីភាពពីប្រជាពលរដ្ឋគ្រប់ៗរូប ទើបសម្រេចបាននូវភាពជោគជ័យរបស់យុទ្ធនាការ “ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ” ។

ការចូលរួមរបស់កាកបាទក្រហមកម្ពុជា គឺសកម្មភាពដ៏គំរូដល់ប្រជាពលរដ្ឋគ្រប់រូបឱ្យមានការយល់ដឹង និងការផ្លាស់ប្ដូរឥរិយាបថ ក្នុងការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ។ ជាមួយនឹងជោគជ័យនេះ ឯកឧត្ដមរដ្ឋមន្ត្រី បានសម្ដែងនូវការគោរព និងការដឹងគុណដ៏ជ្រាលជ្រៅបំផុតជូនចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចូលរួមចំណែកក្នុងយុទ្ធនាការ កាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ។ លើសពីការ ការគោរព ដឹងគុណជូនចំពោះ សម្តេចប្រធានកាកបាទក្រហមកម្ពុជា ឯកឧត្តមរដ្ឋមន្រ្តីថ្លែងថា សម្តេចតែងតែយកចិត្តទុកដាក់ និងផ្ដល់នូវក្ដីសន្ដោសប្រណី ដល់ប្រជាពលរដ្ឋក្រីក្រ និងតែងយកចិត្តទុកដាក់ជួយដល់ប្រជាពលរដ្ឋ ដែលជួបនូវផលលំបាកដោយគ្មានភាពរើសអើង ។

បន្ថែមពីនេះ ឯកឧត្ដមរដ្ឋមន្ត្រីបានអំពាវនាវដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស កម្មករ កម្មាការី និងប្រជាពលរដ្ឋគ្រប់រូប មេត្តាចូលរួមក្នុងយុទ្ធនាការ “ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ” ដើម្បីបរិស្ថានជាតិ និងសុខុមាលភាពប្រជាពលរដ្ឋកម្ពុជា ស្របតាមអនុសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នាឱកាសពិធីដាំដើមឈើ កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ ។

សូមរម្លឹកជូនថា យុទ្ធនាការ ០១ កញ្ញា “ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ” គឺសំដៅដល់ការធ្វើឲ្យបរិស្ថានកម្ពុជាមានភាពស្រស់ស្អាត កាត់បន្ថយសារធាតុពុលពីថង់ប្លាស្ទិក ដែលអាចនាំទៅដល់ការប៉ះពាល់ដល់សុខភាពទាំងផ្លូវកាយ ទាំងផ្លូវប្រាជ្ញារបស់ប្រជាពលរដ្ឋកម្ពុជាសម្រាប់រាប់ជំនាន់ទៅ ព្រោះថាកាលបើសិស្សានុសិស្សឈប់ប្រើថង់ប្លាស្ទិកហើយ កូនចៅគាត់តជំនាន់ទៅ គឺនឹងឈប់ប្រើដែរ ៕

     

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់