ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន អនុញ្ញាតឱ្យ លោក Hisaharu KOGA តំណាងក្រុមហ៊ុន MITSUI &CO ប្រចាំនៅភ្នំពេញ និងនាយកប្រតិបត្តិអង្គការអភិរក្សអន្តរជាតិ CI ចូលជួបសម្តែងការគួរសម និង ពិភាក្សាការងារលើយន្តការឥណទានកាបូនរួម នាទីស្តីការក្រសួង នៅថ្ងៃព្រហស្បតិ៍ ទី២៨ កញ្ញា ឆ្នាំ២០២៣ ។


លោក Hisaharu KOGA តំណាងក្រុមហ៊ុន MITSUI &CO បានថ្លែងអំណរគុណចំពោះឯកឧត្តមរដ្ឋមន្រ្តីក្នុងជំនួបនេះ និងថ្លែងអបអរសាទរ ដែលឯកឧត្តមទទួលបានតំណែងថ្មី ជារដ្ឋមន្រ្តីក្រសួងបរិស្ថាន។ លោកតំណាងក្រុមហ៊ុន MITSUI &CO បានលើកឡើងថា គម្រោងឥណទានកាបូនព្រៃឡង់ របស់ក្រុមហ៊ុន និងអង្គការអភិរក្សអន្តរជាតិ CI ក្រោមកិច្ចសហការ ជាមួយក្រសួងបរិស្ថានកន្លងមក ក្នុងជំហានទី១នៅខេត្តស្ទឹងត្រែងបានសម្រេចដោយជោគជ័យ ហើយបច្ចុប្បន្នកំពុងបន្តដំណើរការក្នុងជំហានទី២ បានពាក់កណ្តាលគម្រោងហើយ នៅក្នុងខេត្តគោលដៅចំនួន៤ រួមមានស្ទឹងត្រែង ក្រចេះ កំពង់ធំ និងព្រះវិហារ និងសូមស្នើដល់ក្រសួងបរិស្ថានឱ្យជួយគាំទ្របន្តទៀត លើយន្តការឥណទានកាបូនរួម ។ ជាមួយគ្នានេះ តំណាងក្រុមហ៊ុន MITSUI &CO សូមបន្ថែមលើការពិភាក្សាជុំវិញការរៀបចំគណកម្មាការរួម ដើម្បីអនុវត្តគម្រោងឥណទានកាបូន ។
ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះកិច្ចសហការ ហើយគ្រប់កិច្ចសហការ ដែលបានបែងចែក ប្រយោជន៍ដល់ប្រជាពលរដ្ឋកម្ពុជា ឯកឧត្តមនឹងបន្តស្វាគមន៍ជានិច្ច ។ ហើយចំពោះយុទ្ធសាស្រ្តឥណទានកាបូនរួម ឯកឧត្តមរដ្ឋមន្រ្តីនឹងផ្តល់អាទិភាពជូនឯកឧត្តមរដ្ឋលេខាធិការជំនាញ បន្តលើកិច្ចការងារគាំទ្រផ្នែកបច្ចេកទេស និងយុទ្ធសាស្រ្តនៃការបែងចែកផលលាភ ពីគម្រោងឥណទានកាបូន ក្នុងការឆ្លើយតបនឹងយុទ្ធសាសស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងដំណាក់កាលទី១នេះ ដោយក្រសួងបានផ្តោតលើយុទ្ធសាស្រ្តចក្រា ។


លើសពីនេះឯកឧត្តមបណ្ឌិត ក៏បានគូសបញ្ជាក់ផងដែរ លើការងារអាទិភាព ៣របស់ក្រសួង ដែលទី១រួមគ្នាកាត់បន្ថយសំណល់ប្លាស្ទិក បន្ទាប់មករៀបចំទុកដាក់ក្នុងធុងឱ្យបានត្រឹមត្រូវ និងចុងក្រោយសម្អាតឱ្យស្អាត មានសណ្តាប់ធ្នាប់ល្អ ។ គោលដៅអាទិភាពទី២ គឺការស្តារ និងដាំដើមឈើឡើងវិញ ជាយុទ្ធសាស្រ្តក្រសួងបរិស្ថាន និងផ្តល់កូនឈើគ្រប់ប្រភេទ ១លានដើមជារៀងរាល់ឆ្នាំ ហើយចំពោះឯកឧត្តមរដ្ឋមន្រ្តីផ្ទាល់នឹងផ្តល់កូនឈើជាង ៣០ម៉ឺនដើមផងដែរ។ ចំពោះអាទិភាពទី៣ គឺផ្តោតលើការលើកកម្ពស់ជីវភាពប្រជាសហគមន៍ តាមរយៈការជំរុញអេកូទេសចរណ៍ធម្មជាតិ ដើម្បីការអភិវឌ្ឍសហគមន៍ដោយចីរភាព ៕

        

 

ព័ត៌មានបន្ថែម

ធុងសំរាមចំនួន ៩៣៩ធុង ត្រូវបានក្រសួងបរិស្ថានបន្តយកចែកជូនទៅតាមមូលដ្ឋានសុខាភិបាល សាលារៀន និងវត្តអារាមនៅទូទាំងខេត្តកោះកុង
ថ្ងៃ សុក្រ, 7 វិច្ឆិកា, 2025 ធុងសំរាមចំនួន ៩៣៩ធុង ត្រូវបានក្រសួងបរិស្ថានបន្តយកចែកជូនទៅតាមមូលដ្ឋានសុខាភិបាល សាលារៀន និងវត្តអារាមនៅទូទាំងខេត្តកោះកុង
ក្រសួងបរិស្ថានបានទប់ស្កាត់ការបំពុលបរិស្ថាន តាមរយៈការបញ្ចេញសំណល់រាវពីសហគ្រាស និងរោងចក្រនានា បានចំនួនជិត១៦លានម៉ែត្រគូប
ថ្ងៃ ព្រហស្បតិ៍, 6 វិច្ឆិកា, 2025 ក្រសួងបរិស្ថានបានទប់ស្កាត់ការបំពុលបរិស្ថាន តាមរយៈការបញ្ចេញសំណល់រាវពីសហគ្រាស និងរោងចក្រនានា បានចំនួនជិត១៦លានម៉ែត្រគូប
ពិធីបើកបវេសនកាលថ្មី ឆ្នាំសិក្សា ២០២៥-២០២៦ សម្រាប់សិស្សានុសិស្ស នៅវិទ្យាល័យសម្តេចម៉ែ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ
ថ្ងៃ សៅរ៍, 1 វិច្ឆិកា, 2025 ពិធីបើកបវេសនកាលថ្មី ឆ្នាំសិក្សា ២០២៥-២០២៦ សម្រាប់សិស្សានុសិស្ស នៅវិទ្យាល័យសម្តេចម៉ែ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ