ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន មានប្រសាសន៍ ថា “ការគិតវែង ធ្វើសកម្មភាពលឿន ដោះស្រាយបញ្ហាភ្លាមៗ” គឺជាតួនាទី និងភារកិច្ចរបស់មន្រ្តីបរិស្ថានក្នុងអាណត្តិទី៧ ទាំងអស់គ្នា ត្រូវចូលរួមចំណែកក្នុងការលើកកម្ពស់ប្រសិទ្ធភាពការងារគ្រប់គ្រង ធនធានធម្មជាតិ និងបរិស្ថាន សំដៅសម្រេចបាននូវគោលដៅ «សុក្រិត្យកម្ម បរិស្ថានកិច្ច»។

ការលើកឡើងរបស់ ឯកឧត្តមរដ្ឋមន្រ្តីនេះ ធ្វើឡើងក្នុងឱកាសដែល ឯកឧត្តម បានជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ និងមន្រ្ដីរាជការ នៃអគ្គារធិការដ្ឋាន និងនាយកដ្ឋានសវនកម្មផ្ទៃក្នុង នារសៀលថ្ងៃចន្ទ ទី២៥ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង ។

ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់បន្ថែមទៀតថា ការរៀបចំឱ្យមានប្រព័ន្ធត្រួតពិនិត្យ (check list) លើការងារ គឺជាភាពងាយស្រួលក្នុងការគ្រប់គ្រង ផ្ទៀងផ្ទាត់ និងវាយតម្លៃការងាររបស់ខ្លួនឯង ដោយមិនចាំបាច់មានការត្រួតពិនិត្យពីថ្នាក់លើដដែលៗនោះឡើយ។ ប្រិសិទ្ធភាពការងារទាំងនេះ គឺជាការបង្ហាញស្នាដៃការងារដល់ប្រជាពលរដ្ឋគ្រប់លំដាប់ថ្នាក់ជាតំណាងប្រជាពលរដ្ឋ ១៧លាននាក់ សម្រាប់ការងារគ្រប់គ្រងវិស័យបរិស្ថាន ដើម្បីឈានសម្រេចតាមចក្ខុវិស័យ និងទទួលបានជោគជ័យ ដែលកើតចេញពីសាមគ្គីភាព សមត្ថភាពរបស់មន្រ្តីគ្រប់ជាន់ថ្នាក់ទាំងអស់៕

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់