វត្តមានទោចផ្ពាល់លឿងមានវត្តមាននៅកម្ពុជាច្រើនជាងគេបំផុតនៅលើពិភពលោក។ នេះគឺជារបាយការណ៍នៃការស្រាវជ្រាវរបស់WWF។ វាជាប្រភេទ​ពួកពាននរ​ដែល​ត្រូវ​ដាក់​បញ្ចូល​ក្នុងបញ្ជីក្រហមនៃអង្គការIUCN ជាប្រភេទកំពុងរងគ្រោះថ្នាក់ ហើយកំពុងប្រឈមទៅ​នឹង​ការប្រមាញ់សម្រាប់លក់ដូរជាសត្វចិញ្ចឹម និងការបាត់បង់ទីជម្រក។

អង្គការសហភាពអន្តរ​ជាតិអភិរក្សធនធានធម្មជាតិ(IUCN) បានបញ្ជាក់ថាទោចថ្ពាល់លឿង គឺជា​ប្រភេទ​សត្វទោច​ដែល​មាន​ដើម​កំណើតនៅប្រទេសកម្ពុជា វៀតណាម និងឡាវ ហើយវារស់នៅក្នុងព្រៃត្រូពិច ស្វែង​រកផ្លែ​ឈើជាចំណីអាហារ ប្រើប្រាស់ដៃដ៏វែងៗរបស់វាដើម្បីចាប់តោង និង​ឆ្លង​ពីដើម​ឈើ​មួយ​​ទៅ​ដើម​​ឈើមួយ។ សត្វទោចថ្ពាល់លឿងនេះ រស់នៅក្នុងដែនជម្រកសត្វព្រៃភ្នំព្រេច ដែន​ជម្រក​សត្វ​ព្រៃកែវ​សីមា​ដែល​​ជាតំបន់ខ្ពស់រាបភាគខាងកើតនៃខេត្តមណ្ឌលគីរី និងនៅសៀមប៉ាងខេត្តស្ទឹងត្រែង។

បើទោះបីជាWWF Cambodia អះ​អាងថា​កម្ពុជា​មាន​ទោច​ថ្ពាល់​លឿង​ច្រើន​ជាង​គេ​បំផុត​លើ​ពិភព​លោកមែន ប៉ុន្តែ​អង្គការ​ជំនាញ​សត្វព្រៃ​មួយនេះ​មិន​បាន​បញ្ជាក់​ពី​ចំនួន​ដែល​កំពុង​រស់​នៅ​កម្ពុជានោះទេ៕

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់