ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន អនុញ្ញាតឱ្យ លោកស្រីបណ្ឌិត Suwanna Gauntlett នាយិកាប្រតិបត្តិនៃអង្គការសម្ព័ន្ធមិត្តសត្វព្រៃ Wildlife Alliance ចូលជួបសម្តែងការគួរសម និង ពិភាក្សាការងារ នាទីស្តីការក្រសួង នៅថ្ងៃចន្ទ ទី២៥ កញ្ញា ឆ្នាំ២០២៣ ។

បន្ទាប់ពីបានសម្តែងនូវការអបអរសាទរចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ដែលទើបនឹងទទួលបានតំណែងថ្មី ជារដ្ឋមន្រ្តីក្រសួងបរិស្ថានរួចមក លោកស្រីបណ្ឌិត Suwanna Gauntlett បានលើកឡើងពីបញ្ហាប្រឈមមួយចំនួននៅក្នុងការបំពេញសកម្មភាពការងារនាពេលកន្លងមក និងបានស្នើជូនឯកឧត្តមរដ្ឋមន្រ្តីឱ្យជួយសម្របសម្រួល និងជំរុញការអនុវត្តច្បាប់គ្រប់គ្រងតំបន់ការពារ ។

ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងអំណរគុណចំពោះលោកស្រីបណ្ឌិត ក្នុងកិច្ចសហការ និងភាពជាដៃគូអភិវឌ្ឍកន្លងមក ហើយឯកឧត្តមក៏បានថ្លែងប្រាប់ ស្តីពីយុទ្ធសាស្រ្តចក្រា ដែលក្រសួងបាននឹងកំពុងអនុវត្តនៅក្នុងដំណាក់កាលទី១នៃយុទ្ធសាស្រ្តបញ្ចកោណនេះ ដែលរួមមានយុទ្ធនាការ កាត់បន្ថយថង់ប្លាស្ទិកនៅតាមសាលារៀន ហើយកំពុងបន្តទៅតាមបណ្តារោងចក្រ លើសពីនេះ ការផ្តល់ដើមឈើចំនួនជាង ១លានដើម ជូនប្រជាពលរដ្ឋ ដែលមានតម្រូវការដាំ និង ការលើកស្ទួយជីវភាពប្រជាសហគមន៍ តាមរយៈការជំរុញឱ្យមានក្រុមហ៊ុនវិនិយោគនៅក្នុងតំបន់ ដែលអាចជួយឱ្យប្រជាពលរដ្ឋ រកចំណូលបានពីក្រុមហ៊ុនវិនិយោគទាំងនោះ ដូចជាជំរុញឱ្យប្រជាពលរដ្ឋដាំឬស្សី ហើយលក់ឬស្សីឱ្យក្រុមហ៊ុនយកទៅកែច្នៃ ធ្វើជាគ្រឿងសង្ហារឹមជាដើម។ លើសពីនេះក្រសួងក៏បានជំរុញឱ្យមានការដាំដុះដំណាំហូបផ្លែ ដាំស្រូវ និងដំណាំរួមផ្សំផ្សេងៗទៀត ហើយការធ្វើបែបនេះជាលទ្ធផល ប្រជាពលរដ្ឋមិនចូលព្រៃរកអនុផលព្រៃឈើដូចមុន ក៏ពួកគេអាចមានហូបចុក និងជីវភាពល្អប្រសើរផងដែរ ។

លោកស្រីបណ្ឌិត Suwanna Gauntlett បានសម្តែងមោទនភាពចំពោះលទ្ធផល ដែលសម្រេចបានលឿន និងឆាប់រហ័សនេះ ចំពោះលោកស្រីបណ្ឌិតផ្ទាល់ នឹងបន្តជាដៃគូអភិវឌ្ឍជាមួយក្រសួងបរិស្ថានបន្តទៀត ហើយនឹងចូលរួមគាំទ្រ ក្នុងយុទ្ធសាស្រ្តចក្រារបស់ក្រសួង ដើម្បីជំរុញការអភិវឌ្ឍគ្រប់ជ្រុងជ្រោយ ៕

            

ព័ត៌មានបន្ថែម

រដ្ឋបាលខេត្តព្រះសីហនុ បានទទួលធុងសំរាមចំនួន ៨២៨ ធុង ដើម្បីយកចែកជូនទៅដល់មូលដ្ឋានសុខភាព សាលារៀន និងវត្តអារាម
ថ្ងៃ អង្គារ, 14 តុលា, 2025 រដ្ឋបាលខេត្តព្រះសីហនុ បានទទួលធុងសំរាមចំនួន ៨២៨ ធុង ដើម្បីយកចែកជូនទៅដល់មូលដ្ឋានសុខភាព សាលារៀន និងវត្តអារាម
រដ្ឋមន្រ្តីក្រសួងបរិស្ថាន ជំរុញឱ្យមានការចូលរួមកាន់តែច្រើនថែមទៀត ក្នុងការរៀបចំឱ្យផ្ទះយើងមានភាពស្អាត
ថ្ងៃ សុក្រ, 10 តុលា, 2025 រដ្ឋមន្រ្តីក្រសួងបរិស្ថាន ជំរុញឱ្យមានការចូលរួមកាន់តែច្រើនថែមទៀត ក្នុងការរៀបចំឱ្យផ្ទះយើងមានភាពស្អាត
កម្ពុជាប្រារព្ធ «ទិវាអូហ្សូនពិភពលោក ១៦ កញ្ញា» ដើម្បីរំលឹកដល់ថ្ងៃបង្កើតពិធីសារម៉ុងរ៉េអាល់ និង សមិទ្ធិផលដែលរួមគ្នាការពារស្រទាប់អូហ្សូន និងកាត់បន្ថយការកើនកម្តៅភពផែនដី
ថ្ងៃ អង្គារ, 16 កញ្ញា, 2025 កម្ពុជាប្រារព្ធ «ទិវាអូហ្សូនពិភពលោក ១៦ កញ្ញា» ដើម្បីរំលឹកដល់ថ្ងៃបង្កើតពិធីសារម៉ុងរ៉េអាល់ និង សមិទ្ធិផលដែលរួមគ្នាការពារស្រទាប់អូហ្សូន និងកាត់បន្ថយការកើនកម្តៅភពផែនដី