ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានដឹកនាំប្រជុំស្តីអំពីវឌ្ឍនៈភាពរបស់នាយករដ្ឋនវាយតម្លៃហេតុប៉ះពាល់បរិស្ថាន នាព្រឹកថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០២៣ នៅទីស្តីការក្រសួង។

សមាសភាពដែលចូលរួមក្នុងថ្ងៃនេះផងដែរមាន ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តមរដ្ឋលេខាធិការទទួលបន្ទុកនាយកដ្ឋាន ឯកឧត្តមអគ្គនៃអគ្គនាយកគាំពារបរិស្ថាន ប្រធាននាយកដ្ឋាន និងការិយាល័យចំណុះនាយកដ្ឋានទាំង ១០ ។

ក្នុងឱកាសនោះផងដែរ ឯកឧត្តមរដ្ឋមន្រ្តី បានអនុញ្ញាតឲ្យ លោក ជួប ស៉ីវុត្ថា ប្រធាននាយកដ្ឋានវាយតម្លៃហេតុប៉ាល់បរិស្ថាន ប្រធានការិយាល័យទាំង១០ ចំណុះនាយកដ្ឋានធ្វើសេចក្តីរាយការណ៍ អំពីការគ្រប់គ្រង និងដឹកនាំនាពេលកន្លងមក ។

ថ្លែងផ្តាំផ្ញើនៅក្នុងកិច្ចប្រជុំនោះ ឯកឧត្តមរដ្ឋមន្រ្តី បានជម្រុញដល់នាយកដ្ឋាន ត្រូវអនុវត្តឲ្យបាននូវតួនាទី និងភារកិច្ចដូចមានចែងក្នុងលិខិតបទដ្ឋានគតិយុត្តដែលមានកន្លងមក សំដៅធ្វើយ៉ាងណាដើម្បីចូលរួមចំណែកអនុវត្តឲ្យមានប្រសិទ្ធិភាពខ្ពស់ និងពង្រឹងស្ថាប័ន តាមរយៈ ការសម្របសម្រួល ជាមួយស្ថាប័ន និងអង្គភាពពាក់ព័ន្ធ ដើម្បីចុះអង្កេត តាមដាន និងពង្រឹងការអនុវត្តផែនការគ្រប់គ្រង បរិស្ថាន ដែលមានចែងក្នុងរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គម៕

 

ព័ត៌មានបន្ថែម

រដ្ឋមន្រ្តីក្រសួងបរិស្ថាន ដឹកនាំប្រជាពលរដ្ឋខេត្តត្បូងឃ្មុំធ្វើអំបុកជូនវីរៈកងទ័ពជួរមុខ និងជូនជនភៀសសឹកពីការឈ្លានពានរបស់សៀម
ថ្ងៃ សុក្រ, 12 ធ្នូ, 2025 រដ្ឋមន្រ្តីក្រសួងបរិស្ថាន ដឹកនាំប្រជាពលរដ្ឋខេត្តត្បូងឃ្មុំធ្វើអំបុកជូនវីរៈកងទ័ពជួរមុខ និងជូនជនភៀសសឹកពីការឈ្លានពានរបស់សៀម
ក្រសួងបរិស្ថានបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅការងារបន្តឆ្នាំ២០២៦
ថ្ងៃ អង្គារ, 9 ធ្នូ, 2025 ក្រសួងបរិស្ថានបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅការងារបន្តឆ្នាំ២០២៦
ក្រសួងបរិស្ថានអនុវត្តទៅតាមច្បាប់ដោយគ្មានការលើកលែងចំពោះក្រុមហ៊ុនបំពុលបរិស្ថាន
ថ្ងៃ អង្គារ, 9 ធ្នូ, 2025 ក្រសួងបរិស្ថានអនុវត្តទៅតាមច្បាប់ដោយគ្មានការលើកលែងចំពោះក្រុមហ៊ុនបំពុលបរិស្ថាន