ឯកឧត្តមសាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨នេះ បានអនុញ្ញាតឱ្យលោកស្រី អេវ៉ា ង្វៀនប៊ិញ ឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋបារាំងថ្មីប្រចាំនៅកម្ពុជា បានចូលជួបសំដែងការគួរសមខណៈដែលលោកស្រីទើបតែត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតបារាំងថ្មី។ ជំនួបនេះ ភាគីបារាំង មានបំណងស្វែងយល់ពីទស្សនៈវិស័យស្តីពីវិស័យបរិស្ថាន និងវឌ្ឍនភាពនៃវិស័យបរិស្ថានកម្ពុជា។

ថ្លែងក្នុងជំនួបនៅទីស្តីការក្រសួងបរិស្ថាន ឯកឧត្តមរដ្ឋមន្ត្រី លើកឡើង អំពីសមិទ្ធផលដែលក្រសួងបរិស្ថានបានសម្រេចក្នុងរយៈពេល៤ឆ្នាំនៃអាណត្តិទី៥កន្លងមកនេះ និងកិច្ចការងារដែលក្រសួងបាននិងកំពុងប្រឹងប្រែង ពុះពារដោះស្រាយលើបញ្ហាប្រឈមមួយចំនួនដែលកំពុងជួបប្រទះឱ្យប្រសើរឡើងដើម្បីឈានទៅដល់ការសម្រេចគោលដៅ។ បន្ថែមពីនេះ ទស្សនៈវិស័យយូរអង្វែងរបស់ក្រសួងដែលបានដាក់ចេញ ក៏ត្រូវបានលើកឡើងក្នុងជំនួបដែលមានរយៈពេល១ម៉ោងផងដែរ។

ក្រោយជំនួបប្រកបដោយភាពស្និទស្នាល លោកស្រីឯកអគ្គរដ្ឋទូតបារាំង អេវ៉ា ង្វៀនប៊ិញ បានវាយតម្លៃខ្ពស់ និងកោតសរសើដល់ក្រសួងបរិស្ថានចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងរយៈពេលកន្លងមក និងទៅអនាគត៕

ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោកស្រី អេវ៉ា ង្វៀនប៊ិញ ឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋបារាំង ប្រចាំនៅកម្ពុុជា។ រូបថត៖ មិថុនា

ព័ត៌មានបន្ថែម

ឯកឧត្តម​ សៅ​ សុភាព​ ទទួល​ជួបពិភាក្សាការងារ​ ជាមួយ​ប្រតិភូ​សភាខេត្ត​ហ្វូជាន​ ប្រទេស​ចិន​
ថ្ងៃ ព្រហស្បតិ៍, 12 ធ្នូ, 2019 ឯកឧត្តម​ សៅ​ សុភាព​ ទទួល​ជួបពិភាក្សាការងារ​ ជាមួយ​ប្រតិភូ​សភាខេត្ត​ហ្វូជាន​ ប្រទេស​ចិន​
ពិធីបើកសិក្ខាសាលា”ស្រ្តី និងបរិស្ថាន” នៅទីរួមខេត្តកំពង់ធំ
ថ្ងៃ ព្រហស្បតិ៍, 12 ធ្នូ, 2019 ពិធីបើកសិក្ខាសាលា”ស្រ្តី និងបរិស្ថាន” នៅទីរួមខេត្តកំពង់ធំ
កិច្ចប្រជុំអន្តរក្រសួង​ ស្តីពីការ​ពិនិត្យ និងផ្តល់​យោបល់លើរបាយការណ៍​វាយ​តម្លៃ​ហេតុប៉ះ​ពាល់​បរិស្ថាន និងសង្គម​ដំបូង ​(IESIA​​​) សម្រាប់​គម្រោង​អាជីវកម្ម​ថ្មសំណង់
ថ្ងៃ ព្រហស្បតិ៍, 12 ធ្នូ, 2019 កិច្ចប្រជុំអន្តរក្រសួង​ ស្តីពីការ​ពិនិត្យ និងផ្តល់​យោបល់លើរបាយការណ៍​វាយ​តម្លៃ​ហេតុប៉ះ​ពាល់​បរិស្ថាន និងសង្គម​ដំបូង ​(IESIA​​​) សម្រាប់​គម្រោង​អាជីវកម្ម​ថ្មសំណង់