ផ្តើមចេញពីយុទ្ធនាការ ថ្ងៃ០១ កញ្ញា ឆ្នាំ២០២៣ ស្តីពីកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកជាមួយសិស្សានុសិស្ស នៅតាមសាលារៀននៅទូទាំងប្រទេស របស់ក្រសួងបរិស្ថាន គឺជាបទពិសោធន៍ជោគជ័យមួយ ក្នុងចំណោមការងារអាទិភាពចម្បងៗ ៣ ផ្សេងទៀត ដែលក្រសួងបរិស្ថានបាននឹងកំពុងអនុវត្ត ត្រូវបានបង្ហាញក្នុងសិក្ខាសាលាថ្នាក់តំបន់ស្តីពី ការរៀបចំយុទ្ធសាស្រ្ត និងកម្មវិធីសម្រាប់ប្រទេសអភិវឌ្ឍតិចតួចនៅតំបន់អាស៊ី នាថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ២០២៣ នៅសណ្ឋាគារអង្គរប៉ារ៉ាឌី ស្ថិតនៅក្រុមសៀមរាប ខេត្តសៀមរាប។

ការថ្លែងលើកឡើងពីបទពិសោធន៍ជោគជ័យ នៃការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក និងការងារអាទិភាព របស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន គឺឆ្លើយតបនឹងវត្ថុបំណងរួម នៃអង្គសិក្ខាសាលាថ្នាក់តំបន់ថ្ងៃនេះ ដែលផ្តោតលើការបង្កើនការយល់ដឹង ការអភិវឌ្ឍជំនាញ និងចំណេះដឹងបន្ថែមសម្រាប់ការរៀបចំឯកសារសំណើគម្រោង និងការអនុវត្តគម្រោងកម្មវិធី ដើម្បីដោះស្រាយតម្រូវការបន្ស៊ាំជាអាទិភាពរបស់ប្រទេសនិមួយៗ ។

លើសពីនេះ កម្មវិធីរយៈពេល ៤ ឆ្នាំ ២០២២-២០២៦ របស់មូលនិធិនេះ មានចំនួន ២០ លានដុល្លារ សម្រាប់ប្រទេសនិមួយៗ ដើម្បីឆ្លើយតបនឹងភាពងាយរងគ្រោះ ពីការប្រែប្រួលអាកាសធាតុ ដែលនឹងមានផលប៉ះពាល់ដល់វិស័យកសិកម្ម សុវត្ថិភាពស្បៀងអាហារ សុខភាព ទឹក ធនធានធម្មជាតិ។ ឯកឧត្តមបានអំពាវនាវដល់គ្រប់ភាគី មានផែនការ និងយុទ្ធសាស្រ្តរួម ដើម្បីឆ្លើយតបនឹងហានិភ័យអាកាសធាតុ ជាពិសេសដើម្បីគៀងគរធនធានពីមូលនិធិ LDCF និង មូលនិធិអាកាសធាតុពិសេស Special Climate Fund (SCF) ។

គួរជម្រាបជូនផងដែរថា សិក្ខាសាលាថ្នាក់តំបន់សម្រាប់ LDCs នៅអាស៊ី ត្រូវបានរៀបចំឡើងដោយលេខាធិការដ្ឋានមូលនិធិបរិស្ថានសកល GEF ដែលមានប្រទេសបង់ក្លាដែស ប៊ូតាន កម្ពុជា ឡាវ និងនេប៉ាល់ ចូលរួម ក្នុងការដោះស្រាយបញ្ហាប្រឈមសំខាន់ៗ មួយចំនួនដែលប្រទេសអភិវឌ្ឍន៍តិចតួច (LDC) ចំនួន ៤៦ កំពុងប្រឈមមុខ ដើម្បទទួលបានហិរញ្ញវត្ថុសម្រាប់ការបន្សាំការប្រែប្រួលអាកាសធាតុ ៕

        

ព័ត៌មានបន្ថែម

ឯកអគ្គរដ្ឋទូតឥណ្ឌានឹងចូលរួមចំណែកក្នុងយុទ្ធនាការ “ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ” 
ថ្ងៃ សុក្រ, 29 កញ្ញា, 2023 ឯកអគ្គរដ្ឋទូតឥណ្ឌានឹងចូលរួមចំណែកក្នុងយុទ្ធនាការ “ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ” 
សាមគ្គីភាពជាកម្លាំងចលករជំរុញឲ្យយុទ្ធនាការ កាត់បន្ថយថង់ប្លាស្ទិកទទួលបានជោគជ័យ
ថ្ងៃ ព្រហស្បតិ៍, 28 កញ្ញា, 2023 សាមគ្គីភាពជាកម្លាំងចលករជំរុញឲ្យយុទ្ធនាការ កាត់បន្ថយថង់ប្លាស្ទិកទទួលបានជោគជ័យ
H.E. Dr. Eang Sophalleth, Minister for the Ministry of Environment, has ended exclusive supplies for automatic monitoring equipment and liquid waste treatment facilities in factories.
ថ្ងៃ ព្រហស្បតិ៍, 28 កញ្ញា, 2023 H.E. Dr. Eang Sophalleth, Minister for the Ministry of Environment, has ended exclusive supplies for automatic monitoring equipment and liquid waste treatment facilities in factories.