ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអនុញ្ញាត្តឱ្យឯកឧត្តម David Verbiwski ឯកអគ្គរដ្ឋទូតប្រទេសកាណាដា ប្រចាំនៅព្រះរាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសមជាមួយ និងពិភាក្សាការងារ នៅទីស្តីការក្រសួងបរិស្ថាន រសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ ។

ក្នុងជំនួបនោះ ឯកឧត្តម David Verbiwski បានសំដែង នូវក្តីរីករាយដែលបានជួបពិភាក្សាការងារ ជាមួយ នឹងឯកឧត្តមរដ្ឋមន្ត្រីនាពេលនេះ។ ឯកឧត្តម បានមានប្រសាសន៍ថា កម្ពុជា និងកាណាដាមានទំនាក់ទំនងជាមួយគ្នាជាយូរមកហើយ ហើយក៏បានចូលរួមក្នុងកិច្ចការជាច្រើនជាមួយប្រទេសកម្ពុជាផងដែរ ។ ស្ថិតក្នុងក្របខណ្ឌចំណងការទូតទ្វេភាគីនេះ ការប្រែប្រួលអាកាសធាតុ គឺជាប្រធានបទសំខាន់ ដែលត្រូវបានលើកមកជជែកពិភាក្សា ដើម្បីចូលរួមកាត់បន្ថយការប្រែប្រួលអាកាសធាតុ និងការបន្ស៉ាំខ្លួននឹងការប្រែប្រួលអាកាសធាតុ។

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រីបានគាំទ្រ និងបានគូសបញ្ជាក់ថា ក្រសួងកំពុងបាននឹងអនុវត្តយ៉ាងសកម្មក្នុងរយៈពេលខ្លីទៅលើអាទិភាពចម្បងៗ ក្នុងដំណាក់កាលទី១ នៃយុទ្ធសាស្រ្តបញ្ចកោណរបស់រាជ រដ្ឋាភិបាលកម្ពុជា ហើយបើទោះបីកម្ពុជាស្ថិតក្នុងចំណោមប្រទេស ដែលបញ្ចេញឧស្ម័នផ្ទះកញ្ចក់ទាបបំផុតក៏ដោយ កម្ពុជានៅតែបន្តធ្វើការងាររបស់ខ្លួន ដើម្បីរួមចំណែកកាត់បន្ថយការប្រែប្រួលអាកាសធាតុ។
ពីព្រោះថា ការប្រែប្រួលអាកាសធាតុគឺជានិន្នាការសកលដ៏សំខាន់ ហើយឈរលើទំនាក់ទំនងទ្វេភាគីនេះ នឹងផ្តោតលើវិធានការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ និងការបន្ស៉ាំខ្លួននឹងការប្រែប្រួលអាកាសធាតុ តាមរយៈការទប់ស្កាត់ និងការបង្រ្កាបបទល្មើសព្រៃឈើខុសច្បាប់ និងការដាំដើមឈើឡើងវិញ ជំរុញការធ្វើអន្តរកាលថាមពលពីការប្រើប្រាស់ផូស៊ីលឥន្ធនៈ ឆ្ពោះទៅរកថាមពលស្អាត ដើម្បីសម្រេចបាន គោលដៅអព្យាក្រឹតកាបូនឆ្នាំ 2050 ។

ឯកឧត្តមរដ្ឋមន្ត្រីក៏បានជូនពរឱ្យ ឯកឧត្តម David Verbiwski ទទួលបានជោគជ័យក្នុងការបំពេញបេសកកម្មការទូតនៅព្រះរាណាចក្រកម្ពុជា ៕

    

ព័ត៌មានបន្ថែម

ឯកអគ្គរដ្ឋទូតឥណ្ឌានឹងចូលរួមចំណែកក្នុងយុទ្ធនាការ “ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ” 
ថ្ងៃ សុក្រ, 29 កញ្ញា, 2023 ឯកអគ្គរដ្ឋទូតឥណ្ឌានឹងចូលរួមចំណែកក្នុងយុទ្ធនាការ “ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ” 
សាមគ្គីភាពជាកម្លាំងចលករជំរុញឲ្យយុទ្ធនាការ កាត់បន្ថយថង់ប្លាស្ទិកទទួលបានជោគជ័យ
ថ្ងៃ ព្រហស្បតិ៍, 28 កញ្ញា, 2023 សាមគ្គីភាពជាកម្លាំងចលករជំរុញឲ្យយុទ្ធនាការ កាត់បន្ថយថង់ប្លាស្ទិកទទួលបានជោគជ័យ
H.E. Dr. Eang Sophalleth, Minister for the Ministry of Environment, has ended exclusive supplies for automatic monitoring equipment and liquid waste treatment facilities in factories.
ថ្ងៃ ព្រហស្បតិ៍, 28 កញ្ញា, 2023 H.E. Dr. Eang Sophalleth, Minister for the Ministry of Environment, has ended exclusive supplies for automatic monitoring equipment and liquid waste treatment facilities in factories.