សហគមន៍ទេសចរណ៍ធម្មជាតិ កោះខេលី កំពុងបង្អួតសម្រស់ទាក់ទាញភ្ញៀវទេសចរក្នុងខេត្ត
ថ្ងៃ សុក្រ, 29 ធ្នូ, 2017រមណីយដ្ឋានសហគមន៍ទេសចរណ៍អន្លង់អភិរក្សត្រីមេពូជគោល ៤៦ កោះសំរោង ឬ «កោះខេលើ» និងតំបន់អភិរក្សទន្លេរមេគង្គហៅថា «កោះខេក្រោម» មានទីតាំងនៅភូមិខាំផាន់ សង្កាត់សាមគ្គីក្រុង និងខេត្តស្ទឹងត្រែងដោយបើកបរឆ្លងកាត់ស្ពានសេកុងនៃដងទន្លេសេសានចម្ងាយជាង៣០គីឡូម៉ែត្រពីស្ពាន។ ទីនេះ គឺជាតំបន់សហគមន៍ទេសចរណ៍ធម្មជាតិស្រស់បំព្រងនៃដែនទឹកសាប មានបណ្តុំទេសភាពព្រៃលិចទឹកជាដើម ឈើធំៗដុះស្រោងចំកណ្តាល ទន្លេមេគង្គ និងជាដែននៃជម្រកក្រុមសត្វស្លាបដ៏កម្រជិតផុតពុជមួយចំនួនទៀតផង។ តំបន់រមណីយដ្ឋានកោះខេលើ មានសេវាកម្មម្ហូបអាហារប្រចាំតំបន់ដែនដីខេត្តស្ទឹងត្រែង៕
*****អត្ថបទ និងរូបភាពជាកម្មសិទ្ធិរបស់ភ្នំពេញប៉ុស្តិ៍ ក្រសួងបរិស្ថានគ្រាន់តែផ្សព្វផ្សាយបន្តមិនមែនស្វែងរកប្រាក់ចំណេញ

ព័ត៌មានបន្ថែម
ថ្ងៃ អង្គារ, 9 ធ្នូ, 2025
ក្រសួងបរិស្ថានបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅការងារបន្តឆ្នាំ២០២៦
ថ្ងៃ អង្គារ, 9 ធ្នូ, 2025
ក្រសួងបរិស្ថានអនុវត្តទៅតាមច្បាប់ដោយគ្មានការលើកលែងចំពោះក្រុមហ៊ុនបំពុលបរិស្ថាន
ថ្ងៃ ព្រហស្បតិ៍, 27 វិច្ឆិកា, 2025
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ ក្រសួងបរិស្ថានបន្តជំរុញសកម្មភាពតាមផែនការយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលឆ្ពោះទៅភាពស្អាតនិងបង្កើនគម្របបៃតងនៅកម្ពុជា
