ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន អញ្ជើញទស្សនកិច្ច នូវសមិទ្ធផល និងផែនការអភិវឌ្ឍន៍នៅសហគមន៍តំបន់ការពារធម្មជាតិស្រែអំពិល ស្ថិតនៅភូមិក្តុល ឃុំក្តុលសែនជ័យ ស្រុកទឹកផុស ពីក្រុងកំពង់ឆ្នាំង នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ ២០២៣ ។

ក្រោយពីទទួលបាន សេចក្តីរាយការណ៍ពីស្ថានភាពទីតាំងភូមិសាស្ត្រ និងស្ថានភាពផ្លូវថ្នល់របស់សហគមន៍តំបន់ការពារធម្មជាតិទាំង៦ ដែលថ្លែងឡើងដោយ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាល នៃគណៈអភិបាលខេត្កកំពង់ឆ្នាំង រួចមក ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត គាំទ្រទាំងស្រុងលើការរៀបចំឱ្យមានហេដ្ឋារចនាសម្ព័នផ្លូវថ្នល់នេះ ហើយក៏បានថ្លែងនូវការកោតសសើរដល់ ឯកឧត្តមអភិបាលខេត្ត ដែលមានគំនិតផ្តួចផ្តើម និងរួមចំណែក ធ្វើឱ្យបានលេចចេញជាសមិទ្ធិផលឡើង ។ ការរៀបចំផ្លូវថ្នល់ ប្រព័ន្ធទំនាក់ទំនង ចំណតភ្ញៀវទេសចរ ពិតជាចំណែកជួយសហគមន៍ទាំង ៦ ឱ្យមានការតភ្ជាប់គ្នា ប្រកបដោយភាពទាក់ទាញទេសចរណ៍ តាមរយៈការទស្សនាធនធានធម្មជាតិដែលមានភាពខុសប្លែកគ្នា ពីតំបន់មួយទៅតំបន់មួយទៀត ។

ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រីក៏បានជម្រុញឲ្យប្រជាសហគមន៍ ត្រូវបង្កើននូវការដាំដុះបន្ថែមទៀតនូវផលិតផលកសិកម្ម ដែលជាផ្នែកមួយសម្រាប់ការចិញ្ចឹមជិវិតប្រចាំថ្ងៃផង និងបង្កើតចំណូលប្រចាំថ្ងៃផង ការពឹងផ្អែកតែលើអនុផលព្រៃឈើតែមួយមុខ មិនអាចធ្វើឱ្យជីវភាពប្រជាពលរដ្ឋបានធូរធារនោះទេ គួរគប្បីបន្ថែមផ្នែកសេវាទេសចរណ៍ទៀត ទើបចំណូលប្រជាពលរដ្ឋមានច្រើនច្រក ហើយកត្តាទាំងនេះ គឺជាផ្នែកមួយនៃការចូលរួមចំណែកធ្វើឲ្យមានអព្យាក្រឹត្យកាបូននៅឆ្នាំ ២០៥០ ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជដ្ឋាភិបាល នីតិកាលទី ៧ នេះ ៕

     

ព័ត៌មានបន្ថែម

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ ក្រសួងបរិស្ថានបន្តជំរុញសកម្មភាពតាមផែនការយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលឆ្ពោះទៅភាពស្អាតនិងបង្កើនគម្របបៃតងនៅកម្ពុជា
ថ្ងៃ ព្រហស្បតិ៍, 27 វិច្ឆិកា, 2025 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ ក្រសួងបរិស្ថានបន្តជំរុញសកម្មភាពតាមផែនការយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលឆ្ពោះទៅភាពស្អាតនិងបង្កើនគម្របបៃតងនៅកម្ពុជា
ក្រសួងបរិស្ថាន រៀបចំវេទិកាកេសរកូលជាតិលើកទី៥ និងមានការប្រកួតតាំងពិព័រណ៍ស្នាដៃ និងប្រកួតគំនូរជុំរុញការអភិរក្សពូជកេសរកូលព្រៃ
ថ្ងៃ ពុធ, 26 វិច្ឆិកា, 2025 ក្រសួងបរិស្ថាន រៀបចំវេទិកាកេសរកូលជាតិលើកទី៥ និងមានការប្រកួតតាំងពិព័រណ៍ស្នាដៃ និងប្រកួតគំនូរជុំរុញការអភិរក្សពូជកេសរកូលព្រៃ
កិច្ចប្រជុំលើកទី១៖ ក្រសួងបរិស្ថាន និង EU ជំរុញការគ្រប់គ្រងសំណល់ប្លាស្ទិក តាមរយៈគម្រោងប្លាស្ទិកឆ្លាតវៃកម្ពុជា
ថ្ងៃ ពុធ, 26 វិច្ឆិកា, 2025 កិច្ចប្រជុំលើកទី១៖ ក្រសួងបរិស្ថាន និង EU ជំរុញការគ្រប់គ្រងសំណល់ប្លាស្ទិក តាមរយៈគម្រោងប្លាស្ទិកឆ្លាតវៃកម្ពុជា