ព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ប្រកាសផ្តល់កូនឈើចំនួន ១លានដើម ក្នុងមួយឆ្នាំ ជូនប្រជាពលរដ្ឋកម្ពុជា ។ ការថ្លែងឡើងយ៉ាងដូច្នេះ បន្ទាប់ពីការដាក់ចេញ នូវផែនការយុទ្ធសាស្រ្តជាមួយមន្រ្តីរាជការក្រោមឱវាទ នាជំនួបលើកទី២ នៅទីស្តីការក្រសួងបរិស្ថាន។

ការដាក់ចេញនូវផែនការអនុវត្តជាក់លាក់ប្រកបដោយប្រសិទ្ធភាព និងមានការចូលរួមពីមន្រ្តីរាជការ ថ្នាក់ដឹកនាំក្រសួង រហូតដល់មន្រ្តីរាជការនៅតាមមន្ទីរ រាជធានី ខេត្តទូទាំងប្រទេស នឹងរៀបចំបណ្តុះកូនឈើគ្រប់ប្រភេទចំនួន ១លានដើមយ៉ាងតិចសម្រាប់ចែក ជូនប្រជាពលរដ្ឋកម្ពុជាដោយឥតគិតថ្លៃ ហើយជូនចំពោះប្រជាពលរដ្ឋដែលមានត្រូវការយកទៅដាំ និងប្រើប្រាស់ដោយមានទំនូលខុសត្រូវ ។ ដោយឡែកឯកឧត្តមរដ្ឋមន្ត្រី ផ្ទាល់ក៏នឹងផ្តល់ជូនកូនឈើយ៉ាងតិចចំនួន ៣០ម៉ឺនដើមផងដែរ បន្ថែមពីលើចំនួន១លានដើម ដែលជា ផែនការយុទ្ធសាស្រ្តរួមរបស់ក្រសួងបរិស្ថាន។

សូមរម្លឹកជូនថា ការដាក់ចេញនូវផែនការជាបន្តបន្ទាប់របស់ក្រសួងបរិស្ថាននេះ គឺដើម្បីឆ្លើយតបនឹងគោលដៅយុទ្ធសាស្រ្តបញ្ចកោណក្នុងដំណាក់កាលទី១ ជាអាទិភាពទាក់ទងនឹងវិស័យបរិស្ថាន និងការអភិវឌ្ឍប្រកបដោយចីរភាព ក្នុងន័យស្តារ និងការដាំដើមឈើឡើងវិញ ឆ្ពោះទៅរកប្រភពថាមពលស្អាត ការអនុវត្តកម្មវិធីប្រសិទ្ធភាពថាមពល និងការវិនិយោគលើកការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបៃតង ដើម្បីជំរុញហិរញ្ញប្បទានបៃតង៕

  

ព័ត៌មានបន្ថែម

ក្រសួងបរិស្ថាន រៀបចំវេទិកាកេសរកូលជាតិលើកទី៥ និងមានការប្រកួតតាំងពិព័រណ៍ស្នាដៃ និងប្រកួតគំនូរជុំរុញការអភិរក្សពូជកេសរកូលព្រៃ
ថ្ងៃ ពុធ, 26 វិច្ឆិកា, 2025 ក្រសួងបរិស្ថាន រៀបចំវេទិកាកេសរកូលជាតិលើកទី៥ និងមានការប្រកួតតាំងពិព័រណ៍ស្នាដៃ និងប្រកួតគំនូរជុំរុញការអភិរក្សពូជកេសរកូលព្រៃ
កិច្ចប្រជុំលើកទី១៖ ក្រសួងបរិស្ថាន និង EU ជំរុញការគ្រប់គ្រងសំណល់ប្លាស្ទិក តាមរយៈគម្រោងប្លាស្ទិកឆ្លាតវៃកម្ពុជា
ថ្ងៃ ពុធ, 26 វិច្ឆិកា, 2025 កិច្ចប្រជុំលើកទី១៖ ក្រសួងបរិស្ថាន និង EU ជំរុញការគ្រប់គ្រងសំណល់ប្លាស្ទិក តាមរយៈគម្រោងប្លាស្ទិកឆ្លាតវៃកម្ពុជា
មហាជនប្រមាណជាង ១៥០០នាក់ ចូលរួមប្រារព្ធទិវាបរិស្ថានជាតិ ២៣វិច្ឆិកា នៅខេត្តតាកែវ
ថ្ងៃ អង្គារ, 25 វិច្ឆិកា, 2025 មហាជនប្រមាណជាង ១៥០០នាក់ ចូលរួមប្រារព្ធទិវាបរិស្ថានជាតិ ២៣វិច្ឆិកា នៅខេត្តតាកែវ