ជំនួបសម្តែងការគួរសមរបស់ក្រុមហ៊ុន HEINEKEN Cambodia ជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រួសងបរិស្ថាន ត្រូវបានរៀបចំឡើងនៅទីស្តីការក្រសួងបរិស្ថាន នារសៀលថ្ងៃពុធ ទី១៣ ខែកញ្ញា ឆ្នាំ២០២៣។

Mr. Andy HEWSON នាយកគ្រប់គ្រងក្រុមហ៊ុន HEINEKEN Cambodia បានថ្លែងអបអរសាទរជូន ចំពោះឯកឧត្តម អ៊ាង សុផល្លែត ដែលត្រូវបានរាជរដ្ឋា ភិបាលកម្ពុជា នាអាណត្តិទី៧ តែងតាំងជារដ្ឋមន្រ្តី ក្រសួងបរិស្ថាន ហើយជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះទំនាក់ទំនង និងកិច្ចសហការដ៏ល្អ ជាមួយគ្នានេះផងដែរ ឯកឧត្តមរដ្ឋមន្រ្តីក៏បានផ្សព្វផ្សាយនូវសកម្មភាពចម្បងៗ របស់ ក្រសួងបរិស្ថាន ដែលបច្ចុប្បន្នកំពុងអនុវត្តយុទ្ធនាការកាត់បន្ថយកាប្រើប្រាស់ប្លាស្ទិកជាមួយសិស្សានុសិស្ស នៅតាមសាលារៀនទូទាំងប្រទេស ចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣មក ។

ជាលទ្ធផលក្រសួងបរិស្ថានទទួលបានសាលារៀនចូលរួមចំនួន ៥ខេត្ត និងមានសិស្សានុសិស្សជិត ៣ម៉ឺននាក់ចូលរួមប្តេជ្ញាមិនប្រើប្លាស្ទិក ១ថ្ងៃក្នុង១សប្តាហ៍។ យល់ស្របទាំងស្រុងជាមួយនឹងសកម្មភាពរបស់ក្រសួងបរិស្ថាន Mr. Andy HEWSONមានប្រសាសន៍ថា ក្រុមហ៊ុនរបស់លោកមិនប្រើប្រាស់ប្លាស្ទិកទេ ហើយបានប្រើដប និងអាលុយមីញ៉ូមជំនួសវិញ រួមទាំងគោរពបាននូវគោលការណ៍ 4Rs របស់ក្រសួងបរិស្ថានដែលបានដាក់ចេញ ដែលរួមមាន បដិសេធមិនប្រើប្លាស្ទិក កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ប្រើប្រាស់ឡើងវិញ និងកែច្នៃឡើងវិញ៕

 

ព័ត៌មានបន្ថែម

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ដាក់ចេញបន្ទាប់ពីកម្ពុជាយើងបានទប់ស្កាត់ ការពារការប្រើប្រាស់ និងបោះចោលថង់ប្លាស្ទិកបានច្រើនជាងការបោះចោល ទៅក្នុងទីសាធារណៈ ទទួលបានជោគជ័យរួចមកហើយ
ថ្ងៃ សុក្រ, 17 ឧសភា, 2024 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ដាក់ចេញបន្ទាប់ពីកម្ពុជាយើងបានទប់ស្កាត់ ការពារការប្រើប្រាស់ និងបោះចោលថង់ប្លាស្ទិកបានច្រើនជាងការបោះចោល ទៅក្នុងទីសាធារណៈ ទទួលបានជោគជ័យរួចមកហើយ
វេទិកាពិភពលោកស្តីពីសកម្មភាពអាកាសធាតុសាកល២០២៤ រៀបចំឡើងដើម្បីបង្កើនការយល់ដឹងអនាគតកម្ពុជា ក្នុងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ
ថ្ងៃ សុក្រ, 17 ឧសភា, 2024 វេទិកាពិភពលោកស្តីពីសកម្មភាពអាកាសធាតុសាកល២០២៤ រៀបចំឡើងដើម្បីបង្កើនការយល់ដឹងអនាគតកម្ពុជា ក្នុងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ
ប្រកាស ស្តីពី ការដាក់ឲ្យប្រើប្រាស់កម្មវិធីរដ្ឋបាលអេឡិចត្រូនិច (MoE EAdmin App)
ថ្ងៃ សុក្រ, 17 ឧសភា, 2024 ប្រកាស ស្តីពី ការដាក់ឲ្យប្រើប្រាស់កម្មវិធីរដ្ឋបាលអេឡិចត្រូនិច (MoE EAdmin App)