ក្រុមអ្នកស្រាវជ្រាវនៃក្រសួងបរិស្ថាន និងអង្គការWCS រួមទាំងប្រជាសហគមន៍ បានបំពាក់ម៉ាស៊ីនស្វ័យ​ប្រវត្តិនៅទីតាំងសំខាន់ៗក្នុងតំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែងនៃខេត្តព្រះវិហារដើម្បីសិក្សា ស្រាវ​ជ្រាវ​ពពួកថនិក​សត្វមានមាឌតូច និង​មធ្យម​ដែល​កំពុង​រស់នៅក្នុង តំបន់​បេតិកភណ្ឌធម្មជាតិមួយនេះ។ នេះបើតាមសេចក្តីប្រកាសរបស់អង្គការWCSដែលបានចេញផ្សាយពេលថ្មីៗនេះ។

តំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែងត្រូវបានរដ្ឋាភិបាលកម្ពុជាសម្រេចដាក់ជាតំបន់ការពារធម្មជាតិកាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ​២០១៦ ដែលមានផ្ទៃដីប្រមាណ​២ម៉ឺន​៥ពាន់​​ហិក​តា​(២៥.២៦៩,៤១) គ្រប់​ដណ្តប់​ចំនួន​៥ស្រុក គឺស្រុក គូលេន សង្គមថ្មី ត្បែងមានជ័យ ក្រុងព្រះវិហារ និងរវៀង។

ក្នុងគម្រោងនៃការសិក្សា អង្គការWCS  បានឱ្យដឹងថា ក្រុមអ្នកស្រាវជ្រាវបាន​បំពាក់ម៉ាស៊ីន​ថតរូប​ស្វ័យ​ប្រវត្តិ​​ចំនួន​២៤គ្រឿងដើម្បី​សិក្សាស្វែងយល់អំពី​ប្រភេទសត្វព្រៃសំខាន់ៗ​ដែលកំពុងរស់​នៅតំបន់​ភ្នំត្បែង​។  អង្គការជំនាញសត្វព្រៃដដែល បានបញ្ជាក់ថា​លទ្ធផល​ដែលនឹង​ទទួលបាន​ពីការ​សិក្សា​ស្រាវជ្រាវ មាន​សារៈ​សំខាន់ ខ្លាំងណាស់សម្រាប់ក្រុមអ្នកអភិរក្សដើម្បីរៀបចំផែនការគ្រប់គ្រង និង​អភិរក្ស​សត្វព្រៃ​សំខាន់ៗ​ទាំងអស់នោះឲ្យនៅគង់វង្ស។ ប្រភេទសត្វ​ដែល​គេឧស្សាហ៍​ប្រទះ​ឃើញ​ក្នុង​តំបន់​នេះមានដូចជា ទោចម្កុដ ខ្លា​ឃ្មុំ និងស្វាព្រាមជាដើម។

តំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែង មាននៅសេសសល់ទីជម្រកប្រភេទ ព្រៃស្រោង និង​ព្រៃពាក់​កណ្តាល​ស្រោង​នៃតំបន់ខ្ពង់រាបភាគខាងជើង ប្រទេសកម្ពុជា និងមានសារៈសំខាន់ខ្ពស់សម្រាប់ការអភិរក្សប្រភេទ សត្វព្រៃសំខាន់ៗ ព្រមទាំងផ្តល់សេវាកម្មអេកូឡូស៊ីផងដែរ។ ក្រៅពីតំបន់ធម្មជាតិដែលជាជម្រកសត្វគ្រប់​ប្រភេទហើយនោះ តំបន់ធម្មជាតិភ្នំត្បែង​គឺជាផ្នែក​ដ៏សំខាន់​នៃអាងស្តុក​ទឹក​ផ្នែកខាង​លើស្ទឹងសែន​ដែល​ជាដៃ របស់បឹងទន្លេសាប។ បន្ថែមពីនេះ ព្រៃឈើនៅតំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែង ក៏ជួយផ្គត់ផ្គង់​ទឹកសាប​ដល់ប្រជា​សហគមន៍រស់នៅជុំវិញ និងការពារកុំឲ្យ មានការ​ហូរច្រោះ​ដីពី​តំបន់​ខ្ពស់៕

ដកស្រង់ពីWCS cambodia

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់