អាមេរិក៖ ក្រុម​អ្នក​ស្រាវជ្រាវរបស់សហរដ្ឋអាមេរិក បាន​រក​ឃើញ​វិធី​ធ្វើ​ឲ្យ​រុក្ខជាតិ​បញ្ចេញ​ពន្លឺ​ក្នុង​ទី​ងងឹត​ប្រកប​ដោយ​ជោគ​ជ័យដោយប្រើប្រាស់បច្ចេកវិទ្យាណាណូ​។ ក្រុមអ្នកវិទ្យាសាស្ត្របានហៅរុក្ខជាតិនេះថា Plant Nanobionics ដែលមានសមត្ថភាពបញ្ចេញពន្លឺរយៈពេល៣ម៉ោងកន្លះ​ក្រោយការ​រកឃើញ​នូវ​ការ​បញ្ចុះ​​បំណែក​ណាណូ​ទៅ​ក្នុង​ស្លឹក​ត្រចៀក​ក្រាញ់​ដែល​ធ្វើ​ឲ្យ​រុក្ខជាតិ​នេះ​បញ្ចេញ​ពន្លឺ។

ក្រុម​អ្នក​វិទ្យាសាស្ដ្រ បាន​អះអាង​ថា គោល​បំណង​បន្ទាប់ គឺ​ការ​បង្កើត​ពន្លឺ​រុក្ខជាតិ​គ្រប់គ្រាន់​ ដើម្បី​បញ្ចេញ​ពន្លឺ​គ្រប់​ជ្រុង​ជ្រោយ តែ​បើ​ជោគ​ជ័យ បច្ចេក​វិទ្យា​នេះ ក៏​អាច​យក​មក​ប្រើ​ដើម្បី​បំលែង​ទៅ​ជា​ពន្លឺ​ភ្លើង​តាម​ផ្លូវ​ដែល​បញ្ចេញ​ថាមពល​ដោយ​ខ្លួន​ឯង​ផងដែរ។ ​វិស្វកម្ម​គីមី​វិទ្យា​ និង​ជា​អ្នក​និពន្ធ​ជាន់​ខ្ពស់​នៃ​ការ​សិក្សាស្ដីពី Plant Nanobionics បាន​និយាយ​ថា៖ «យើង​ចង់​ធ្វើ​រុក្ខជាតិ​មួយ​ឲ្យ​មាន​មុខងារ​​ជា​ចង្កៀង​បំភ្លឺ​លើ​តុ ជា​ពន្លឺ​ដែល​អ្នក​មិន​ចាំ​បាច់​ដោត​ខ្សែ​ភ្លើង។ ពន្លឺ​នេះ​ត្រូវ​បាន​ផ្ដល់​ថាមពល​ដោយ​ថាមពល​ចលនា​រំលាយ​អាហារ​របស់​រុក្ខជាតិ​ដោយ​ខ្លួន​ឯង»៕

ប្រភព៖ដកស្រង់ពីកាសែតភ្នំពេញប៉ុស្តិ៍

ប្រភពរូបភាព៖ ភ្នំពេញប៉ុស្តិ៍

ព័ត៌មានបន្ថែម

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ ក្រសួងបរិស្ថានបន្តជំរុញសកម្មភាពតាមផែនការយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលឆ្ពោះទៅភាពស្អាតនិងបង្កើនគម្របបៃតងនៅកម្ពុជា
ថ្ងៃ ព្រហស្បតិ៍, 27 វិច្ឆិកា, 2025 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ ក្រសួងបរិស្ថានបន្តជំរុញសកម្មភាពតាមផែនការយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលឆ្ពោះទៅភាពស្អាតនិងបង្កើនគម្របបៃតងនៅកម្ពុជា
ក្រសួងបរិស្ថាន រៀបចំវេទិកាកេសរកូលជាតិលើកទី៥ និងមានការប្រកួតតាំងពិព័រណ៍ស្នាដៃ និងប្រកួតគំនូរជុំរុញការអភិរក្សពូជកេសរកូលព្រៃ
ថ្ងៃ ពុធ, 26 វិច្ឆិកា, 2025 ក្រសួងបរិស្ថាន រៀបចំវេទិកាកេសរកូលជាតិលើកទី៥ និងមានការប្រកួតតាំងពិព័រណ៍ស្នាដៃ និងប្រកួតគំនូរជុំរុញការអភិរក្សពូជកេសរកូលព្រៃ
កិច្ចប្រជុំលើកទី១៖ ក្រសួងបរិស្ថាន និង EU ជំរុញការគ្រប់គ្រងសំណល់ប្លាស្ទិក តាមរយៈគម្រោងប្លាស្ទិកឆ្លាតវៃកម្ពុជា
ថ្ងៃ ពុធ, 26 វិច្ឆិកា, 2025 កិច្ចប្រជុំលើកទី១៖ ក្រសួងបរិស្ថាន និង EU ជំរុញការគ្រប់គ្រងសំណល់ប្លាស្ទិក តាមរយៈគម្រោងប្លាស្ទិកឆ្លាតវៃកម្ពុជា