ទាព្រៃស្លាបស៖ មានឈ្មោះវិទ្យាសាស្ត្រ Asarcomis scutulata ជាប្រភេទសត្វជិតផុតពូជ(EN) លើពិភពលោក ក្នុងបញ្ជីក្រហម IUCN មានវត្តមានពេញមួយឆ្នាំនៅប្រទេសកម្ពុជាយើង ភាគច្រើននៅខេត្តព្រះវិហា និងភូមិភាគឦសានប្រទេស ច្រើនរស់នៅតាមដងទន្លេ បឹង អូរ ត្រពាំង ក្នុងព្រៃពាក់កណ្ដាលស្រោង ព្រៃស្រោង និងព្រៃជាំ។

វាមានមាឌធំ ដងខ្លួនពណ៌ត្នោតចាស់ ក្បាល និងកពណ៌ស លាយខ្មៅអុជៗ ចំពុះលឿងជាំ។ ពេលវាហើរគម្របស្លាបក្រោម និងខាងលើបង្ហាញ ពណ៌សច្បាស់ សត្វញីភាគច្រើនតូចជាងឈ្មោល និងមានពណ៌ស្រដៀងឈ្មោលដែរ ជួនកាលវារក ស៊ីពេលយប់ ដេកលើទ្រនំខ្ពស់ៗ និងធ្វើសំបុកនៅតាមរន្ធឈើក្នុងព្រៃក្បែ ស្ទឹង ព្រែក អូរ បឹង ត្រពាំង ហើយតែងតែជម្រុះរោមនៅដើមរដូវប្រាំងជារៀងរាល់ឆ្នាំ។
វាមានចំនួនតែប្រមាណ ៨០០ក្បាល ប៉ុណ្ណោះ ដែលមានវត្តមាននៅទូទាំងពិភពលោក និងត្រូវបានគេកត់ត្រាមានវត្តមានរស់នៅ និងបន្តពូជ ក្នុងតំបន់ដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ខេត្តព្រះវិហារ ប្រទេសកម្ពុជាយើង៕

ព័ត៌មានបន្ថែម

ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Sandrine BOUCHER នាយិកាប្រចាំតំបន់ថ្មី នៃទីភ្នាក់ងារបារាំងដើម្បីការអភិវឌ្ឍ (AFD) ប្រចាំប្រទេសកម្ពុជា
ថ្ងៃ សុក្រ, 21 មេសា, 2023 ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Sandrine BOUCHER នាយិកាប្រចាំតំបន់ថ្មី នៃទីភ្នាក់ងារបារាំងដើម្បីការអភិវឌ្ឍ (AFD) ប្រចាំប្រទេសកម្ពុជា
ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានទទួលជួបសម្តែងការគួរសមជាមួយឯកឧត្តម  Justin Kevin Whyatt  ឯកអគ្គរដ្ឋទូតថ្មី  នៃប្រទេសអូស្រ្តាលី
ថ្ងៃ សុក្រ, 21 មេសា, 2023 ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានទទួលជួបសម្តែងការគួរសមជាមួយឯកឧត្តម Justin Kevin Whyatt ឯកអគ្គរដ្ឋទូតថ្មី នៃប្រទេសអូស្រ្តាលី
ទុងប្រផេះ Spot-billed Pelican
ថ្ងៃ ពុធ, 19 មេសា, 2023 ទុងប្រផេះ Spot-billed Pelican