ចាប់ពីតាំងពីថ្ងៃទី ៧ ដល់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៣ ក្រសួងបរិស្ថានបានរៀបចំវេទិកាជាតិកេសរកូលលើកទី៣ ដែលប្រព្រឹត្តទៅនៅផ្សារទំនើបអ៊ីអនភ្នំពេញ។ ក្នុងនោះផងដែរ ក្រសួងបរិស្ថានបានជំរុញឱ្យមានការ ចូលរួមឱ្យបានច្រើនកុះករ ដ្បិតថាការចូលរួមក្នុងវេទិកានេះនឹងផ្ដល់សារៈប្រយោជន៍ដល់ធនធានធម្មជាតិ យើងទាំងអស់គ្នា។ យ៉ាងណាមិញ អាជីវករលក់ដូរផ្កាត្រូវបានលើកទឹកចិត្តឱ្យចូលរួមកាន់តែច្រើន ដើម្បីស្វែងយល់ពីប្រភេទនានានៃផ្កាកេសរកូលកម្ពុជា។

ពិតណាស់ ផ្កាកេសរកូលជាផ្កាដែលមានលក្ខណៈពិសេស ជាផ្កាដែលក្រុមអ្នកវិទ្យាសាស្ត្រអន្តរជាតិ បានដាក់ឈ្មោះវាថាជា «Queen of Flower» ពោលគឺ វាលើសពីផ្កាទូទៅ។ ដោយហេតុនេះ គេត្រូវការពេលវេលាច្រើន ដើម្បីសិក្សា ស្វែងយល់ អំពីប្រភេទផ្កានេះ ដើម្បីឈានទៅដល់ការបង្កាត់ចេញ ជាពូជកេសរកូលថ្មីយ៉ាងទូលំទូលាយ។
សព្វថ្ងៃនេះ កម្ពុជាយើងនៅមិនទាន់អាចឈានដល់ដំណាក់កាលដែលអាចបង្កាត់ពូជកេសរកូលថ្មីបាន ដល់រាប់ម៉ឺនប្រភេទដូចជាប្រទេសគេនៅឡើយ។ ប៉ុន្តែកម្ពុជា ក៏កំពុងតែផ្ដោតសំខាន់ទៅលើការការពារ ពូជកេសរកូលដែលនៅក្នុងព្រៃ ដោយធ្វើយ៉ាងណា ស្រាវជ្រាវដកយកពូជទាំងនោះមករក្សាទុកនៅទីតាំង ជាក់លាក់មួយ។
ការធ្វើអាជីវកម្មផ្កាកេសរកូលឯណោះវិញ ក៏មិនទាន់មានលក្ខណៈទូលំទូលាយផងដែរ ដោយភាគច្រើនគឺអាជីវករទិញយកពូជដែលបង្កាត់នៅប្រទេសជិតខាងកម្ពុជា មកលក់នៅក្នុងស្រុក។ នេះបើតាមការរៀបរាប់របស់លោក សុខ វិជ្ជា ដែលជាអ្នកស្រាវជ្រាវជីវៈចម្រុះមួយរូប។

ដោយឃើញនូវកង្វះខាតបែបនេះ ក្នុងនាមជាអ្នកស្រាវជ្រាវ លោកចង់ឃើញអាជីវករចូលរួមឱ្យបានច្រើន និងជាប់លាប់នូវវេទិកាជាតិកេសរកូល។ អាជីវករគួរចូលរួមព្រោះ ក្នុងនោះពួកគេនឹងមានឱកាស បានយល់ដឹងកាន់តែច្រើនពី លក្ខខណ្ឌជីវសាស្ត្ររបស់កេសរកូល ជាពិសេសលក្ខណៈបច្ចេកទេសផ្សេង ៗអំពីការបង្កាត់ពូជថ្មីៗ តាមរយៈការផ្លាស់ប្ដូរ និងដកស្រង់បទពិសោធន៍ជាមួយអ្នកជំនាញជាដើម៕ អត្ថបទ៖ AMS

 

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់