ត្រីទឹកសាបមួយប្រភេទដែលមានខ្លួនបង្កង់វែងក្នុងចំណោមត្រីចំនួន៧ប្រភេទ ត្រូវបានគេរកឃើញក្នុងដៃបឹងនៃឧទ្យានជាតិបូគោ។ នេះគឺជាការរកឃើញរបស់អ្នកជំនាញអង្គការសត្វព្រៃពិភពលោក និងអ្នកជំនាញបរិស្ថានកម្ពុជាដែលបានផ្សព្វផ្សាយក្នុងរបាយការណ៍លើការស្រាវជ្រាវសត្វចំនួន១១៥ប្រភេទកាលពីឆ្នាំ២០១៦។ ត្រីទឹកសាបនេះ ត្រូវបានអ្នកវិទ្យាសាស្ត្របញ្ជាក់ថាស្ថិតនៅក្នុងអំបូរ Schistura kampucheensis។ អ្នកស្រាវជ្រាវក្នុងស្នាដៃថ្មីនេះ មកពីអង្គការសត្វព្រៃពិភពលោក អ្នកជំនាញមកពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងសាកលវិទ្យាល័យវិទ្យាសាស្ត្ររបស់សាធារណៈរដ្ឋឆេក។ ប្រធានក្រុមស្រាវជ្រាវបានលើកឡើងថា ពួកគេសប្បាយចិត្តណាស់ចំពោះការរកឃើញត្រីទឹកសាបប្រភេទថ្មីនេះ៕
ប្រភពរូប៖ភ្នំពេញប៉ុស្តិ៍

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់