ខេត្តក្រចេះ នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧ យុវជនខេត្តក្រចេះប្រមាណជាង១២០នាក់បានទទួលការបណ្តុះបណ្តាលលើការប្រែប្រួលអាកាសធាតុ ដែលបានសហការរៀបចំឡើងដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ជាមួយមន្ទីរបរិស្ថាន និងរដ្ឋបាលសាលាខេត្តក្រចេះ ក្រោមជំនួយឧបត្ថម្ភពីកម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជា។

ក្នុងឱកាសបើកសិក្ខាសាលាបណ្តុះបណ្តាល លោកបណ្ឌិត ហេង ចាន់ធឿន អនុប្រធាននាយកដ្ឋានប្រែប្រួលអាកាសធាតុ បានថ្លែងថា «នេះជាការបណ្តុះបណ្តាលលើកទី០៧លើការប្រែប្រួលអាកាសធាតុសម្រាប់យុវជននៅតាមបណ្តាខេត្តនានា។ យុវជនមានតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមចំណែកក្នុងការបន្ស៊ាំ និងកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់តាមរយៈសកម្មភាពប្រចាំថ្ងៃរបស់គាត់»។ លោក ខាត់ ប៊ុនសេង អនុប្រធាន ស.ស.យ.ក និងជាអនុប្រធានមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តក្រចេះបានលើកទឹកចិត្តនិងជំរុញឱ្យយុវជនទាំងអស់ខិតខំប្រឹងប្រែងក្រេបជញ្ជក់ចំណេះដឹង ព្រមទាំងចូលរួមឱ្យបានសកម្មក្នុងការចូលរួមចំណែកដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុកម្ពុជា៕

 

ព័ត៌មានបន្ថែម

រដ្ឋមន្រ្តីក្រសួងបរិស្ថាន ដឹកនាំប្រជាពលរដ្ឋខេត្តត្បូងឃ្មុំធ្វើអំបុកជូនវីរៈកងទ័ពជួរមុខ និងជូនជនភៀសសឹកពីការឈ្លានពានរបស់សៀម
ថ្ងៃ សុក្រ, 12 ធ្នូ, 2025 រដ្ឋមន្រ្តីក្រសួងបរិស្ថាន ដឹកនាំប្រជាពលរដ្ឋខេត្តត្បូងឃ្មុំធ្វើអំបុកជូនវីរៈកងទ័ពជួរមុខ និងជូនជនភៀសសឹកពីការឈ្លានពានរបស់សៀម
ក្រសួងបរិស្ថានបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅការងារបន្តឆ្នាំ២០២៦
ថ្ងៃ អង្គារ, 9 ធ្នូ, 2025 ក្រសួងបរិស្ថានបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅការងារបន្តឆ្នាំ២០២៦
ក្រសួងបរិស្ថានអនុវត្តទៅតាមច្បាប់ដោយគ្មានការលើកលែងចំពោះក្រុមហ៊ុនបំពុលបរិស្ថាន
ថ្ងៃ អង្គារ, 9 ធ្នូ, 2025 ក្រសួងបរិស្ថានអនុវត្តទៅតាមច្បាប់ដោយគ្មានការលើកលែងចំពោះក្រុមហ៊ុនបំពុលបរិស្ថាន