ឯកឧត្តម ជួប ប៉ារីស៍ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយវីដេអូមេរៀនស្ដីពីការប្រែប្រួលអាកាសធាតុ ដោយមានការចូលរួមពី ឯកឧត្តម ពុត សាមិត្ត អគ្គនាយកអប់រំ នៃក្រសួងអប់រំ យុវជន និងកីឡា និងលោកបណ្ឌិត ហាក់ ម៉ៅ ប្រធានគម្រោងនៃកម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជា នៅទីស្ដីការក្រសួងបរិស្ថាន។

សិក្ខាសាលានេះមានគោលបំណងដើម្បីប្រកាសឱ្យប្រើប្រាស់និងផ្សព្វផ្សាយវីដេអូមេរៀនស្ដីពីការប្រែប្រួលអាកាសធាតុចំនួន៩មេរៀន ដែលគាំទ្រដោយកម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជា (CCCA3) និងឯកសារពាក់ព័ន្ធដល់លោកគ្រូ អ្នកគ្រូ និងអ្នកពាក់ព័ន្ធ ដើម្បីយកទៅប្រើប្រាស់ និងបញ្ជ្រាបចំណេះដឹងអំពីការប្រែប្រួលអាកាសធាតុ។
ឯកឧត្តម ជួប ប៉ារីស៍ បានសំណេះសំណាល និងពន្យល់អ្នកចូលរួមអំពីការប្រែប្រួលអាកាសធាតុ និងសារៈសំខាន់នៃការបញ្ជ្រាបចំណេះដឹងប្រែប្រួលអាកាសធាតុ ដើម្បីចូលរួមទាំងអស់គ្នាដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ។ ឯកឧត្តម បានសំណូមពរជាពិសេសដល់លោកគ្រូអ្នកគ្រូគួរបង្រៀនក្មេងៗជំនាន់ក្រោយឱ្យយល់ច្បាស់ពីការប្រែប្រួលអាកាសធាត ពីព្រោះការប្រែប្រួលអាកាសធាតុនេះ នឹងនៅជាមួយយើងជារៀងរហូត ដែលតម្រូវឱ្យពួកគេចេះដោះស្រាយទាំងវិធីសាស្រ្តកាត់បន្ថយ និងបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ។

សិក្ខាសាលានេះរៀបចំឡើងដោយមានអ្នកចូលរួមប្រមាណ៥៥រូប ដែលមានសមាសភាពមកពីក្រសួងអប់រំ យុវជន និងកីឡា លោកគ្រូអ្នកគ្រូតាមបណ្តាវិទ្យាល័យក្នុងរាជធានីភ្នំពេញ និងមន្ត្រីក្រសួងបរិស្ថាន៕

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់