អ្នកវិទ្យាសាស្ត្រជឿជាក់ថា សត្វបក្សីកាលពី៥៥លានឆ្នាំមុនមានទំហំប៉ុនមនុស្ស។ នេះ​គឺជា​ការ​អះអាង​របស់​អ្នក​វិទ្យាសាស្ត្រមួយក្រុមបន្ទាប់ពីបានរកឃើញហ្វូស៊ីលសត្វPenguin (ផេងខ្វីន)​យក្ស​មួយ​នៅ​ឆ្នេរ​សមុទ្រ​ភាគ​ខាង​ត្បូងនៃប្រទេសញូវហ្សេលេន។ ដុំហ្វូស៊ីលដែលបន្សល់នេះ គឺបាន​មក​ពីសត្វ​ដែល​មាន​ទំងន់​ប្រមាណ​​ជិត​១០០គីឡូក្រាម និងមានកម្ពស់ប្រហាក់ប្រហែលនឹងមនុស្សពេញវ័យម្នាក់។ អំនះអំណាងនេះ គឺផ្អែកលើការរកឃើញជើង និងស្លាបរបស់វាដែលបានជាប់ក្នុងសំណាកថ្ម។ ការរកឃើញថ្មីនេះ បានបង្ហាញ​យ៉ាង​ច្បាស់​ថាសត្វផេនខ្វីននោះបានរស់នៅលើភពផែនដីកាលពី៥៥លានឆ្នាំកន្លងទៅ ហើយ​វា​ក៏​ជា​ការ​រក​ឃើញ​សត្វដែលមានអាយុកាលច្រើនជាងគេបំផុតផងដែរ។

ការរកឃើញនេះ មិនមែនជាលើកទី១ទេសម្រាប់អ្នកសិក្សាស្រាវជ្រាវ កន្លង​ទៅអ្នក​ស្រាវជ្រាវ​ធ្លាប់​បាន​រកឃើញហ្វូស៊ីលមានអាយុកាល​២៥ លានឆ្នាំ ឬ៣០លានឆ្នាំកន្លងទៅដែរ ប៉ុន្តែ​ការ​រកឃើញ​នេះ​ពិសេស​ដោយសារ បានឃើញ​សត្វដែលមានអាយុកាលចាស់ជាងគេបង្អស់៕

https://news.nationalgeographic.com/

 

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់