កាលពីរសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានបានអញ្ជើញចូលរួមជាអធីបតី នៅក្នុងពិធីសម្ពោធមូលនិធិកេរតំណែលទេសភាព (Legacy Landscape Fund) សម្រាប់ឧទ្យានជាតិក្រវាញកណ្តាល ដែលគំនិតផ្តួចផ្តើមរួមគ្នានៃរដ្ឋាភិបាលសហព័ន្ធអាឡឺម៉ង់ ធនាគារអភិវឌ្ឍន៍ KfW,ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង(AFD) និងអង្គការ CI កម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា សុខសន្តិភាព ស្ថិរភាពនយោបាយ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច បានអនុញ្ញាតឱ្យប្រជាជនកម្ពុជាមានឱកាសការងារប្រសើរជាងមុន, កាត់បន្ថយស្ទើរតែទាំងស្រុងនូវការពឹងផ្អែកលើធនធានធម្មជាតិ, មានការគិតគូអំពីសុខុមាលភាព បរិស្ថាន និងជីវៈចម្រុះច្រើនជាងមុន។ ឯកឧត្តមរដ្ឋមន្ត្រី សង្ឃឹមថា មូលនិធិកេរតំណែលទេសភាពសម្រាប់ឧទ្យានជាតិក្រវាញកណ្តាល នឹងក្លាយជាគំរូដ៏សំខាន់មួយសម្រាប់ហិរញ្ញប្បទានបៃតង គម្រោងអភិរក្សនិងលើកកម្ពស់ជីវភាពសហគមន៍ នៅក្នុងនិងជុំវិញតំបន់ការពារធម្មជាតិនៅកម្ពុជា។

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់