នារសៀល​ ថ្ងៃទី​២១ ខែមីនា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន​ បានទទួលជួបលោក Will Parks តំណាង អង្គការ UNICEF ថ្មី​ ប្រចាំនៅកម្ពុជា​។

លោក Will Parks បានកោតសរសើរកម្ពុជា​ ដែលបានអនុម័តនូវរបាយការណ៍បច្ចុប្បន្នភាពការចូលរួមចំណែករបស់ជាតិ​ ដើម្បីអនុវត្តអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (Updated NDC) និងយុទ្ធសាស្ត្រអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូន (LTS4CN) ដែលជាមូលដ្ឋានដ៏សំខាន់សម្រាប់អង្គការ UNICEF បង្កើតនូវកិច្ចសហការជាមួយក្រសួងបរិស្ថាន។ លោកបានបញ្ជាក់ថា​ កម្មវិធីក្របខ័ណ្ឌប្រចាំប្រទេសឆ្នាំ២០២៤-២០២៨​ នឹងបញ្ចូលការងារប្រែប្រួលអាកាសធាតុ​ ពិសេសគិតគូរអំពីសុខភាពបរិស្ថាន​ សម្រាប់កុមារ ទីធ្លាបៃតង ស្អាត និងអនាម័យ​ ព្រមទាំងការរៀបចំសន្ទស្សន៍ហានិភ័យអាកាសធាតុសម្រាប់កុមារផងដែរ។

ឆ្លៀតក្នុងឱកាសនោះ​ ឯកឧត្តមរដ្ឋមន្ត្រី​ បានអរគុណដល់អង្គការ UNICEF ដែលបានធ្វើបេសកកម្មយ៉ាងសកម្មនៅកម្ពុជាកន្លងមក។ ឯកឧត្តមរដ្ឋមន្រ្តី​ បានស្នើឱ្យអង្គការ UNICEF រៀបចំផែនការថ្មីត្រូវស្របតាមគោលនយោបាយ ស្ថានភាព និងដំណើរវិវត្តន៍របស់កម្ពុជា និងស្នើឱ្យបន្តគាំទ្រលើបញ្ហាសុខភាព និងអាហារូបត្ថម្ភសម្រាប់កុមារ និងជួយជំរុញឱ្យកុមារបានរៀនសូត្រអំពីបំណិនជីវិត។ ឯកឧត្តមរដ្ឋមន្រ្តី​ ក៏បានជំរុញឱ្យអង្គការ UNICEF គាំទ្រលើការអនុវត្តគោលនយោបាយ​ និងផែនការសកម្មភាពជាតិ​ ស្តីពីសុខភាពសិក្សាផងដែរ៕

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់