នារសៀល​ ថ្ងៃទី​២១ ខែមីនា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងបរិស្ថាន​ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន​ បានជួបសម្តែងការគួរសម​ និងពិភាក្សាការងារពង្រឹងកិច្ច​សហប្រតិបត្តិការជាមួយលោក​ KIM JONG JIN អគ្គនាយករង​ និងជាប្រធានតំបន់អង្គការ​ FAO​។

លោក KIM JONG JIN បានថ្លៃងអំណរគុណជូនក្រសួងបរិស្ថាន​ សម្រាប់កិច្ចសហប្រតិបត្តិការកន្លងមក​ និងពេលខាងមុខ។ លោកបានលេីកឡៀងអំពីកម្មវិធីក្របខ័ណ្ឌប្រចាំប្រទេសឆ្នាំ២០២៤-២០២៨​ និងសក្កានុពលរបស់កម្ពុជា​នៅក្នុងការផលិត​ ស្តង់ដា​ តម្រូវការទីផ្សារ​ និងការធានាសុវត្ថិភាពស្បៀងអាហារ​ផងដែរ។

ឆ្លៀតក្នុងឱកាសនោះ​ ឯកឧត្តមរដ្ឋមន្ត្រី​ បានអរគុណដល់អង្គការ FAO សម្រាប់កិច្ចសហការកន្លងមក​ និងស្នេីឱ្យបន្តស្របតាមគោលនយោបាយកម្ពុជា​ និងដំណើរវិវត្តន៍នៃសង្គម​សេដ្ឋកិច្ចរបស់កម្ពុជា។ លេីសពីនេះ​ ឯកឧត្តមរដ្ឋមន្រ្តី​ បានលេីកឡេីងអំពីការគិតគូរពីការចិញ្ចឹមសត្វ​ និងការដាំដំណាំជាយុទ្ធសាស្រ្ត​ សំដៅលេីកកម្ពស់សេដ្ឋកិច្ចគ្រួសារ​ តាមរយៈហិរញ្ញប្បទានបៃតង៕

ព័ត៌មានបន្ថែម

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ ក្រសួងបរិស្ថានបន្តជំរុញសកម្មភាពតាមផែនការយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលឆ្ពោះទៅភាពស្អាតនិងបង្កើនគម្របបៃតងនៅកម្ពុជា
ថ្ងៃ ព្រហស្បតិ៍, 27 វិច្ឆិកា, 2025 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ ក្រសួងបរិស្ថានបន្តជំរុញសកម្មភាពតាមផែនការយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលឆ្ពោះទៅភាពស្អាតនិងបង្កើនគម្របបៃតងនៅកម្ពុជា
ក្រសួងបរិស្ថាន រៀបចំវេទិកាកេសរកូលជាតិលើកទី៥ និងមានការប្រកួតតាំងពិព័រណ៍ស្នាដៃ និងប្រកួតគំនូរជុំរុញការអភិរក្សពូជកេសរកូលព្រៃ
ថ្ងៃ ពុធ, 26 វិច្ឆិកា, 2025 ក្រសួងបរិស្ថាន រៀបចំវេទិកាកេសរកូលជាតិលើកទី៥ និងមានការប្រកួតតាំងពិព័រណ៍ស្នាដៃ និងប្រកួតគំនូរជុំរុញការអភិរក្សពូជកេសរកូលព្រៃ
កិច្ចប្រជុំលើកទី១៖ ក្រសួងបរិស្ថាន និង EU ជំរុញការគ្រប់គ្រងសំណល់ប្លាស្ទិក តាមរយៈគម្រោងប្លាស្ទិកឆ្លាតវៃកម្ពុជា
ថ្ងៃ ពុធ, 26 វិច្ឆិកា, 2025 កិច្ចប្រជុំលើកទី១៖ ក្រសួងបរិស្ថាន និង EU ជំរុញការគ្រប់គ្រងសំណល់ប្លាស្ទិក តាមរយៈគម្រោងប្លាស្ទិកឆ្លាតវៃកម្ពុជា