អ្នកអភិរក្សល្បីៗលើលោកប្រមាណ១៧នាក់ បានបង្ហាញភស្តុតាងអំពីដំណើរឆ្ពោះទៅរកការជិតផុតពូជនៃអំបូរខ្លារខិន។ ក្រុមអ្នកវិទ្យាសាស្ត្រមួយក្រុមដែលតាមដានយ៉ាងស្អិតលើការវិវឌ្ឍនៃអំបូរខ្លារខិន បានអំពាវនាវឱ្យអង្គការអន្តរជាតិខាងអភិរក្សធនធានធម្មជាតិដាក់បញ្ចូលសត្វខ្លារខិនចូលក្នុងបញ្ជីសត្វដែលងាយរងគ្រោះខណៈដែលចំនួនរបស់វាបានធ្លាក់ចុះខ្លាំងគួរឱ្យកត់សំគាល់។

តាមរយៈការណ៍ក្រុមស្រាវជ្រាវ ខ្លារខិននៅអាហ្វ្រិកខាងត្បូងដែលជាកន្លែងសម្បូរជាងគេបង្អស់ នៅសល់តែជាង៦៨០០ក្បាល ស្របពេលដែលចំនួននៅតំបន់ស្នូលមានត្រឹមតែ៣៥៧៧ក្បាលតែប៉ុណ្ណោះ ខណៈដែលចំនួនធ្លាប់មានទៅដល់រាប់លានក្បាល ហើយចំនួននេះបានធ្លាក់ចុះជាងពាក់កណ្តាលដែលគេធ្លាប់បានវាយតម្លៃកាលពីខែវិច្ឆិកាឆ្នាំ២០១៦។
មានមូលហេតុមួយចំនួនដែលអ្នកវិទ្យាសាស្ត្របានបញ្ជាក់នោះគឺ ការរានព្រៃធ្វើកសិកម្ម និងការកើនឡើងនៃការបរបាញ់ដែលធ្វើឱ្យចំនួនសត្វខ្លារខិនទាំងនោះ បានធ្លាក់ចុះជាអតិបរមាមិនធ្លាប់មានបែបនេះ៕
ប្រភព៖ https://news.nationalgeographic.com

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់