ប្រធានាធិបតីអាមេរិកឌូណាល់ត្រាំ ចង់ឱ្យអង្គការណាសាបញ្ជូនអ្នកវិទ្យាសាស្ត្រទៅសិក្សាស្រាវជ្រាវ និងបន្តការស្រាវជ្រាវបន្ថែមទៀតនៅភពព្រះចន្ទឡើងវិញ។ ការថ្លែងយ៉ាងដូចនេះគឺនៅពិធីចុះហត្ថលេខាក្នុងខួប៤៥ឆ្នាំនៃការចុះចតអាប៉ូឡូទី១៧របស់អាមេរិកលើឋានព្រះចន្ទ។
លោកបញ្ជាក់ថា ៖ “ពេលនេះ យើងនឹងមិនត្រឹមតែដោតទង់ជាតិរបស់យើង និងបន្សល់ដានបាតជើងរបស់យើងប៉ុណ្ណោះទេ។ យើងនឹងមានបេសកកម្មទៅកាន់ភពអង្គារ ហើយនឹងភពផ្សេងៗទៀតនៅថ្ងៃខាងមុខ”។

គួរំលឹកថា ក្នុងអាណត្តិលោកប្រធានាធិបតីអាមេរិក អូបាម៉ា ទិសដៅរបស់អង្គការណាសាគឺការសិក្សាពីភពអង្គារដែលជាភពមានពណ៌ក្រហម។ក្នុងខណៈដែលមានការបញ្ជាពីប្រធានាធិបតីអាមេរិកថ្មីឱ្យទៅសិក្សាពីឋានព្រះចន្ទ គេនៅមិនទាន់ដឹងច្បាស់ពីការផ្លាស់ប្តូរនេះ នឹងប៉ះពាល់ដល់ពេលវេលាបេសកកម្មនៅភពពុធដែរឬទេ។

ទាំងប្រធានាធិបតី និងអនុប្រធានាធិបតីអាមេរិក បានបញ្ជាក់ពីសារៈសំខាន់នៃយុទ្ធសាស្ត្រកងទ័ពអាមេរិកនៅលើឋានព្រះចន្ទ ដែលប្រធានាធិបតីអាមេរិកអះអាងថា ជាការពង្រឹងសន្តិសុខជាតិអាមេរិក។ ការណែនាំឱ្យទៅសិក្សាពីឋានព្រះចន្ទឡើងវិញនេះ គឺធ្វើឡើងតាមការផ្តល់យោបល់ពីក្រុមប្រឹក្សាសន្តិសុខអាវកាស៕

ព័ត៌មានបន្ថែម

ធុងសំរាមចំនួន ៩៣៩ធុង ត្រូវបានក្រសួងបរិស្ថានបន្តយកចែកជូនទៅតាមមូលដ្ឋានសុខាភិបាល សាលារៀន និងវត្តអារាមនៅទូទាំងខេត្តកោះកុង
ថ្ងៃ សុក្រ, 7 វិច្ឆិកា, 2025 ធុងសំរាមចំនួន ៩៣៩ធុង ត្រូវបានក្រសួងបរិស្ថានបន្តយកចែកជូនទៅតាមមូលដ្ឋានសុខាភិបាល សាលារៀន និងវត្តអារាមនៅទូទាំងខេត្តកោះកុង
ក្រសួងបរិស្ថានបានទប់ស្កាត់ការបំពុលបរិស្ថាន តាមរយៈការបញ្ចេញសំណល់រាវពីសហគ្រាស និងរោងចក្រនានា បានចំនួនជិត១៦លានម៉ែត្រគូប
ថ្ងៃ ព្រហស្បតិ៍, 6 វិច្ឆិកា, 2025 ក្រសួងបរិស្ថានបានទប់ស្កាត់ការបំពុលបរិស្ថាន តាមរយៈការបញ្ចេញសំណល់រាវពីសហគ្រាស និងរោងចក្រនានា បានចំនួនជិត១៦លានម៉ែត្រគូប
ពិធីបើកបវេសនកាលថ្មី ឆ្នាំសិក្សា ២០២៥-២០២៦ សម្រាប់សិស្សានុសិស្ស នៅវិទ្យាល័យសម្តេចម៉ែ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ
ថ្ងៃ សៅរ៍, 1 វិច្ឆិកា, 2025 ពិធីបើកបវេសនកាលថ្មី ឆ្នាំសិក្សា ២០២៥-២០២៦ សម្រាប់សិស្សានុសិស្ស នៅវិទ្យាល័យសម្តេចម៉ែ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ