សហគមន៍អេកូទេសចរណ៍តំបន់ស្ទឹងអារ៉ែង ជាសហគមន៍តំបន់ការពារធម្មជាតិមួយនៅក្នុងឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង ក្នុងភូមិសាស្រ្តខេត្តកោះកុង បានទទួលមូលនិធិពីក្រសួងបរិស្ថានជួយសាងសង់ស្ពានឆ្លងកាត់អូរមួយចំនួន បានធ្វើជណ្តើរឡើង សាងសង់បន្ទប់ទឹកស្អាតចំនួន៦ បន្ទប់ មានអនាម័យ សាសង់ជារនាំងការពារសុវត្តិភាព បំពាក់ប្រព័ន្ធទឹកស្អាតរួមមាន ស៊ីទែនទឹក សូឡា និងសាងសង់ផ្ទះចុងភៅ១ខ្នងផងដែរនៅក្នុងតំបន់ទេសចរណ៍ធម្មជាតិភ្នំម្រេចកង្កែប។

លោក វ៉េត សុនីម អនុប្រធានមន្ទីរបរិស្ថាន ខេត្តកោះកុងបានឱ្យដឹងថា កាលពីចុងឆ្នាំ ២០១៩ ឯកឧត្តម រដ្ឋមន្រ្តី ក្រសួងបរិស្ថាន បានអញ្ជើញទៅទស្សនកិច្ចនៅតំបន់ភ្នំម្រេចកង្កែបនេះ បានផ្តល់ជូនការអភិវឌ្ឍសហគមន៍ ជាពិសេសការរៀបចំ ហេដ្ឋារចនាសម្ព័ន្ធសម្រាប់ធ្វើដំណើរ ការធានាសន្តិសុខ សុវត្ថិភាព និងអនាម័យបរិស្ថាន ជុំវិញតំបន់ភ្នំម្រេចកង្កែប។
លោក ឡុង កយ ប្រធានសហគមន៍អេកូទេសចរណ៍តំបន់ស្ទឹងអារ៉ែង បានឲ្យដឹងថា ភ្នំម្រេចកង្កែប គឺស្ថិតនៅក្នុងតំបន់ស្ទឹងអារ៉ែង ក្នុងភូមិច្រកឫស្សី ឃុំជំនាប់ ស្រុកថ្មបាំង ខេត្តកោះកុង។ ភ្នំម្រេចកង្កែប តំបន់ធម្មជាតិមួយកន្លែង ដែលមានសក្តានុពលទេសចរណ៍ធម្មជាតិ ល្អឯក ប្រៀបដូចឋានសួគ៌ សម្រាប់អ្នកទេសចរផ្សងព្រេង ដែលនៅពេលបានមកដល់ និងបានទស្សនា ស្ទឹងពពក សមុទ្រឈើ សត្វព្រៃ ទឹកជ្រោះល្អស្រស់គ្មានគូប្រៀប ហ្វូងសត្វហិចហើរលើអាកាស ចម្ការដំណាំរបស់បងប្អូនជនជាតិដើមភាគតិច នៃតំបន់អារ៉ែង និងតំបន់បុរាណជាដើម។
នៅពេលភ្ញៀវទេសចរបាន ទៅដល់ពយម្រេចកង្កែបនៅលើភ្នំ គឺពួកគាត់អាចបោះតង់ ឬចងអង្រឹង សម្រាកក្រោមដើមឈើដ៏ត្រជាក់ល្ហឹមគ្រប់រដូវកាល។
លោក ឡុង កយ បានបន្ថែមថា ទេសចរណ៍ធម្មជាតិកន្លងមក បានផ្តល់ផលប្រយោជន៍យ៉ាងច្រើន ដល់ប្រជាសហគមន៍ក្នុងនេះដូចជា ជួលសេវាសហគមន៍ ទិញម្ហូបអាហារប្រចាំមូលដ្ឋានសហគមន៍ ការជូនភ្ញៀវទេសចរដែលពួកគាត់អាចទទួលចំណូលបន្ថែមទៅលើមុខរបរប្រចាំថ្ងៃរបស់ពួកគាត់។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា តាមរយ:ក្រសួងបរិស្ថាន បាននិងកំពុងដាក់ចេញនូវសកម្មភាពនានា សំដៅធ្វើឱ្យសហគមន៍មានចំណូលបន្ថែម និងបង្កើតជម្រើសថ្មីសម្រាប់ការប្រកបមុខរបរចិញ្ចឹមជីវិត ដោយផ្តល់ចំណេះដឹង ជំនាញ និងមុខរបរថ្មី ដូចជាការចិញ្ចឹមសត្វ ការដាំដំណាំរួមផ្សំផ្សេងទៀត សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃផង និងសម្រាប់លក់នៅលើទីផ្សារផងដែរ ព្រមទាំងជួយរៀបចំបង្កើតអេកូទេសចរណ៍ នៅក្នុងតំបន់សហគមន៍៕

 

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់