«ការអភិរក្សជីវៈចម្រុះ និងជីវសុវត្ថភាព» គឺជាប្រធានបទរងទី៤ចុងក្រោយនៃ «សិក្ខាសាលាទី៣ស្តីពីការគ្រប់គ្រងការអភិវឌ្ឍដោយចីរភាព» ដែលរៀបចំដោយអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយ
ចីរភាព នៅរសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧ នៅភោជនីយដ្ឋានទន្លេបាសាក់២ សម្របសម្រួលដោយ
ឯកឧត្តម ទិន ពន្លក អគ្គលេខាធិការក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងឯកឧត្តម កែន សេរីរដ្ឋា អគ្គលេខាធិការរង។

អង្គសិក្ខាសាលាបានពិនិត្យលើវឌ្ឍនភាពនៃការតាក់តែងគោលនយោបាយស្តីពីការទូទាត់ថ្លៃសេវាកម្មប្រព័ន្ធ
អេកូឡូស៊ីនៅកម្ពុជា, ជំហានឆ្ពោះទៅការបង្កើតសារមន្ទីរប្រវត្តិសាស្ត្រធម្មជាតិរាជធានីភ្នំពេញ, និងវឌ្ឍនភាពនៃការអនុវត្តអនុសញ្ញាសហប្រជាជាតិស្តីពីជីវៈចម្រុះ។

ក្នុងរយៈពេល១ថ្ងៃពេញ អង្គសិក្ខាសាលាបានពិភាក្សាលើសេចក្តីព្រាងអនុសាសន៍ជាច្រើនចំណុច សម្រាប់ដាក់ជូនឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ពិនិត្យនិងសម្រេច។ ផ្អែកលើអនុសាសន៍ទាំងនេះ អគ្គលេខាធិការដ្ឋាននឹងរៀបចំផែនការយុទ្ធសាស្រ្តរយៈពេលវែង ព្រមទាំងកំណត់អាទិភាពសំខាន់ៗចំពោះមុខ សម្រាប់ជាមូលដ្ឋានក្នុងការរៀបចំផែនការសកម្មភាពប្រចាំឆ្នាំ ក៏ដូចជាការកៀរគរធនធាន និងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍។

ជាចុងក្រោយ ឯកឧត្តម ទិន ពន្លក អគ្គលេខាធិការក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានធ្វើការបូកសរុប និងវាយតម្លៃខ្ពស់ចំពោះនាយកដ្ឋានទាំងអស់ចំណុះអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិ ដែលបានខិតខំប្រឹងប្រែងបំពេញការងាររបស់ខ្លួនក្នុងឆ្នាំ២០១៧ ទទួលបានលទ្ធផលគួរជាទីមោទនៈ។

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់