ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការ និងជាប្រធានអង្គភាពអនុវត្តគម្រោង «និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា» បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាពិគ្រោះយោបល់ស្ដីពី ហិរញ្ញប្បទានប្រកបដោយចីរភាពសម្រាប់ទេសចរណ៍ធម្មជាតិក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ ដោយមានការចូលរួមពីឯកឧត្តម ខៀវ បូរិន អនុរដ្ឋលេខាធិការ និងជានាយកគម្រោង ឯកឧត្តម ម៉េង មុនីរក្ស អគ្គនាយករងនៃអគ្គនាយកដ្ឋានគោលនយោបាយ និងយុទ្ធសាស្រ្ត តំណាងក្រសួងទេសចរណ៍ តំណាងអង្គការ UNDP តំណាងធនាគារពិភពលោក អង្គការពាក់ព័ន្ធ និងវិស័យឯកជន សរុបចំនួន ៤០នាក់។

សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្នុងគោលបំណង (១) បង្ហាញ និងពិភាក្សាអំពីផែនទីបង្ហាញផ្លូវ ដើម្បីប្រតិបត្តិការជម្រើសហិរញ្ញប្បទានសម្រាប់ទេសចរណ៍ធម្មជាតិប្រកបដោយនិរន្តរភាព (២) ពិភាក្សាអំពីបញ្ហាប្រឈម ដែលអាចនឹងកើតមានឡើង គំនិតផ្ដួចផ្ដើមថ្មី និងសក្ដានុពលនៃផលប៉ះពាល់នានាទៅលើផែនទីបង្ហាញផ្លូវ ដែលបានស្នើឡើង សម្រាប់ផ្នែកទេសចរណ៍ធម្មជាតិថ្នាក់ជាតិ និង(៣) ពិភាក្សាអំពីការពិចារណាពាក់ព័ន្ធសម្រាប់ការអនុវត្តផែនទីបង្ហាញផ្លូវ និងសកម្មភាពរយៈពេលខ្លីនិងមធ្យម ឆ្នាំ២០២៣-២០២៤។

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់