«យុទ្ធសាស្រ្តនៃការអភិវឌ្ឍសេដ្ឋកិច្ចបៃតង និងវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា» គឺជាប្រធានបទរងទី២ នៃ «សិក្ខាសាលាទី៣ស្តីពីការគ្រប់គ្រងការអភិវឌ្ឍដោយចីរភាព» បានកំពុងសម្របសម្រួលដោយឯកឧត្តម ឯកឧត្តម វ៉ាន់ មុនីនាថ និងឯកឧត្តម ឯ វុឌ្ឍី អគ្គលេខាធិការរងក្រុមប្រឹក្សាអភិវឌ្ឍន៍ដោយចីរភាព នាព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧ ដែលជាផ្នែកមួយនៃសន្និបាតបូកសរុបលទ្ធផលការងារបរិស្ថានឆ្នាំ២០១៧ និងទិសដៅការងារឆ្នាំ២០១៨ នៅភោជនីយដ្ឋានទន្លេបាសាក់២ ដោយមានអ្នកចូលរួមសរុប២៣៤នាក់។

តំណាងនាយកដ្ឋានសេដ្ឋកិច្ចបៃតង បានបង្ហាញអំពីវឌ្ឍនភាពនៃការរៀបចំកម្មវិធីទីក្រុងបៃតង និងកម្មវិធីតម្រង់ទិសគោលនយោបាយសម្រាប់ការអភិវឌ្ឍបៃតង ដោយបានបញ្ជាក់ពីកម្មវិធីអភិវឌ្ឍន៍ទីប្រជុំជនបៃតងដំណាក់កាលទី១ដែលរួមមានការបង្កើតវិធីសាស្រ្តរៀបចំផែនការយុទ្ធសាស្រ្តទីក្រុងបៃតង និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ទីក្រុងបៃតងសម្រាប់រាជធានីភ្នំពេញ ឆ្នាំ២០១៦-២០២៥, កម្មវិធីអភិវឌ្ឍន៍ទីប្រជុំជនបៃតងដំណាក់កាលទី២, និងកម្មវិធីតម្រង់ទិសគោលនយោបាយសម្រាប់ការអភិវឌ្ឍបៃតងដោយផ្ដោតសំខាន់លើការវាយតម្លៃសក្តានុពលអភិវឌ្ឍន៍បៃតង ផ្តល់អនុសាសន៍លើសកម្មភាពអាទិភាព ការត្រួតពិនិត្យ និងវាយតម្លៃ ផែនការវិនិយោគ។

តំណាងនាយកវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា ក៏បានបង្ហាញអំពីកិច្ចសហប្រតិបត្តិការស្តីពីថាមពលបរមាណូក្នុងគោលបំណងសន្តិភាព និងលទ្ធផលនៃការសិក្សាអំពីការរៀបចំផែនការអភិវឌ្ឍន៍បញ្ចេញកាបូនតិចនៅកម្ពុជាឆ្ពោះទៅឆ្នាំ២០៥០។

ព័ត៌មានបន្ថែម

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ ក្រសួងបរិស្ថានបន្តជំរុញសកម្មភាពតាមផែនការយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលឆ្ពោះទៅភាពស្អាតនិងបង្កើនគម្របបៃតងនៅកម្ពុជា
ថ្ងៃ ព្រហស្បតិ៍, 27 វិច្ឆិកា, 2025 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ ក្រសួងបរិស្ថានបន្តជំរុញសកម្មភាពតាមផែនការយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលឆ្ពោះទៅភាពស្អាតនិងបង្កើនគម្របបៃតងនៅកម្ពុជា
ក្រសួងបរិស្ថាន រៀបចំវេទិកាកេសរកូលជាតិលើកទី៥ និងមានការប្រកួតតាំងពិព័រណ៍ស្នាដៃ និងប្រកួតគំនូរជុំរុញការអភិរក្សពូជកេសរកូលព្រៃ
ថ្ងៃ ពុធ, 26 វិច្ឆិកា, 2025 ក្រសួងបរិស្ថាន រៀបចំវេទិកាកេសរកូលជាតិលើកទី៥ និងមានការប្រកួតតាំងពិព័រណ៍ស្នាដៃ និងប្រកួតគំនូរជុំរុញការអភិរក្សពូជកេសរកូលព្រៃ
កិច្ចប្រជុំលើកទី១៖ ក្រសួងបរិស្ថាន និង EU ជំរុញការគ្រប់គ្រងសំណល់ប្លាស្ទិក តាមរយៈគម្រោងប្លាស្ទិកឆ្លាតវៃកម្ពុជា
ថ្ងៃ ពុធ, 26 វិច្ឆិកា, 2025 កិច្ចប្រជុំលើកទី១៖ ក្រសួងបរិស្ថាន និង EU ជំរុញការគ្រប់គ្រងសំណល់ប្លាស្ទិក តាមរយៈគម្រោងប្លាស្ទិកឆ្លាតវៃកម្ពុជា