ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអនុញ្ញាតជួបអង្គរដ្ឋទូត​ដាណឺម៉ាក​ ព្រមទាំងគណៈប្រតិភូនៃប្រទេសNordic (ប្រទេស​ដាណឺម៉ាក​ ប្រទេសហ្វាំងឡង់​ និងប្រទេស​ន័រវែស) ដឹកនាំដោយ​ឯកឧត្តម​ Jon Astrom Grondahl ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសស៊ុយអែត ប្រចាំប្រទេសថៃ មីយ៉ាន់ម៉ា ឡាវ និងកម្ពុជា​​ ចូលជួបសម្តែងការគួរសម​ និងស្តាប់វឌ្ឍនភាពការងារ​ពាក់ព័ន្ធនឹង​ការប្រែប្រួលអាកាសធាតុ​ ការ​អភិរក្ស​ជីវចម្រុះ​ និងការរស់នៅដោយចីរភាពនៅកម្ពុជា។ ឯកឧត្តម​អគ្គរដ្ឋទូត​ បានថ្លែងកោតសរសេីរចំពោះការអភិវឌ្ឍន៍រីកចម្រេីនរបស់កម្ពុជា​ ដែលជាកត្តាជំរុញឱ្យមានការចូលរួមគិតគូរដល់វិស័យបរិស្ថាន​ ក៏ដូចជាការបន្តកិច្ចសហប្រតិបត្តិការ​លេីវិស័យបរិស្ថាន​ និងធនធានធម្មជាតិ​ ដេីម្បីភាពប្រសេីរឡេីងនូវបរិស្ថានក្នុងតំបន់៕

ព័ត៌មានបន្ថែម

ក្រសួងបរិស្ថាន រៀបចំវេទិកាកេសរកូលជាតិលើកទី៥ និងមានការប្រកួតតាំងពិព័រណ៍ស្នាដៃ និងប្រកួតគំនូរជុំរុញការអភិរក្សពូជកេសរកូលព្រៃ
ថ្ងៃ ពុធ, 26 វិច្ឆិកា, 2025 ក្រសួងបរិស្ថាន រៀបចំវេទិកាកេសរកូលជាតិលើកទី៥ និងមានការប្រកួតតាំងពិព័រណ៍ស្នាដៃ និងប្រកួតគំនូរជុំរុញការអភិរក្សពូជកេសរកូលព្រៃ
កិច្ចប្រជុំលើកទី១៖ ក្រសួងបរិស្ថាន និង EU ជំរុញការគ្រប់គ្រងសំណល់ប្លាស្ទិក តាមរយៈគម្រោងប្លាស្ទិកឆ្លាតវៃកម្ពុជា
ថ្ងៃ ពុធ, 26 វិច្ឆិកា, 2025 កិច្ចប្រជុំលើកទី១៖ ក្រសួងបរិស្ថាន និង EU ជំរុញការគ្រប់គ្រងសំណល់ប្លាស្ទិក តាមរយៈគម្រោងប្លាស្ទិកឆ្លាតវៃកម្ពុជា
មហាជនប្រមាណជាង ១៥០០នាក់ ចូលរួមប្រារព្ធទិវាបរិស្ថានជាតិ ២៣វិច្ឆិកា នៅខេត្តតាកែវ
ថ្ងៃ អង្គារ, 25 វិច្ឆិកា, 2025 មហាជនប្រមាណជាង ១៥០០នាក់ ចូលរួមប្រារព្ធទិវាបរិស្ថានជាតិ ២៣វិច្ឆិកា នៅខេត្តតាកែវ